25/10/2017 10:04 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បន្តដំណើរទស្សនកិច្ចនៅឡាតវី


 ទិដ្ឋភាពនៃជំនួបធ្វើការរបស់អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh នៅឡាតវី

បន្តដំណើរទស្សនកិច្ចនៅ​សាធារណរដ្ឋឡាតវី ចាប់ពីថ្ងៃទី២២ដល់​ថ្ងៃ ទី២៤ ខែតុលា​នោះ នាថ្ងៃទី២​៣ ខែ​តុលា ឆ្នាំ​២០១៧ ​អនុប្រធានរដ្ឋវៀតណាម លោកស្រី​ Dang Thi Ngoc Thinh បានអញ្ជើញជួប​ពិភាក្សា ជាមួយ​នាយករដ្ឋ​មន្ត្រីឡាតវី​ លោក Saulius Skvernelis ។

នៅក្នុងជំនួប​នេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យភាគីទាំងពី​រ រួម​សហការ​រៀបចំ​បណ្តាសកម្ម​ភាពព​ន្លឿន​ពាណិជ្ជកម្ម សំដៅ ជួយឧបត្ថម្ភស្វែង​រកឱកាសសហប្រតិបត្តិការនៅ​ទីផ្សារភា​គីនីមួយ​ៗ ព្រមទាំង​អះអាងថា​វៀត​ណាម ត្រៀមខ្លួនជាស្រេចធ្វើជាស្ពានជួយឡាតវី​ទាក់​ទង ផ្ទាល់ជាមួយ​ទីផ្សាររបស់​ប្រទេស​អាស៊ាន​នានា​ផង​ដែរ​។ ថ្នាក់ដឹកនាំទាំ​ងពីរ បានឯកភាព នាំខឿនសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ​និងវិនិយោគ ឲ្យទៅជា​អាទិភាព​ សហប្រតិ​បត្តិការទ្វេភាគី និងសន្យា​រួមសហការយ៉ាងជិ​តស្និទ្ធ​ គាំទ្រគ្នា​ទៅវិញ ទៅមកនៅ​បណ្តាយន្តការ​និងវេទិកាហុភាគី​ដូចជា អង្គការសហប្រ​ជាជាតិ UNESCO និងវេទិកា​អាស៊ី-អឺរ៉ុប (ASEM) ជា ដើម​។
 
ក៏ក្នុងថ្ងៃ​ដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួម ​តុមូល​សហគ្រាសវៀត​ណាម-ឡាតវី​និង​ជួបសំណេះសំណាល​ជាមួ​យ​កម្មាភិ​បាល​ស្ថានទូតវៀតណាម​ប្រចាំនៅ ប៉ូឡូញនិងឡាត​វីរួមទាំង​សហ គមន៍​ជន​ជាតិ​វៀត​ណាម នៅឡាតវីទៀតផង៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ