21/07/2017 11:17 GMT+7 Email Print Like 0

អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh


 អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh 

ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥ខែកញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥ខែកញ្ញា​ឆ្នាំ២០១៧) និង៤០ឆ្នាំ​ ចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ (ថ្ងៃទី១៨​​ខែកក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧) នាថ្ងៃទី១៩ខែកក្កដា ឆ្នាំ​២០១៧​ គណៈ​​ប្រតិភូជាន់​ខ្ពស់​​​​សាធា​រណះរដ្ឋ ​ប្រជាធិបតេយ្យ ប្រជាមានិតឡា​វ ដឹកនាំដោយ​អនុប្រ​ធានរដ្ឋលោក Phankham Viphavanh បានអញ្ជើញទៅបំពេញ​ការងារនៅខេត្ត Hoa Binh (ភាគខាងជើងវៀតណាម)។ នៅ​ក្នុងជំនួប​សន្ទនា ជាមួយថ្នាក់ដឹក​នាំខេត្ត​ Hoa Binh អនុប្រធានរដ្ឋឡាវ​ លោក Phankham Viphavanh បានសម្ដែងគោ​ល​​បំណង​​ បានសិក្សារៀនសូត្រប​ទពិសោធន៍ ដើម្បីបញ្ជាណែនាំ អ​នុវត្ត ជំរុញ​បណ្ដាតំបន់វៀតណាម -ឡាវ ​រួមគ្នា​អភិវឌ្ឍន៍ ​រួមចំណែកជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែជិត​ស្និទ្ធនិង​រឹងមាំ។ 

​ក្នុងឱកាសនេះ​ដែរ គណៈប្រតិភូជាន់ខ្ពស់​សាធារណះរដ្ឋ ប្រជាធិបតេយ្យ ​ប្រជាមានិតឡាវ បានអញ្ជើញ​ទៅ​ទស្សនា​មណ្ឌលកេរ្តិ៍​ តំណែល​ប្រវត្តិសាស្ត្រជាតិ ជាតំបន់បានប្រព្រឹត្ត ទៅមហាសន្និបាតបក្ស​ប្រជាជនឡាវ  លើកទី២ ផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ