07/10/2016 10:35 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប


អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានទទួលលោក Svein Roald Hansler
អនុប្រធានរដ្ឋសភាន័រវេស

នារសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានទទួលជួបជាមួយគណៈប្រតិភូសមាជិកសភា នៃសម្ព័នសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដឹកនាំដោយលោក Svein Roald Hansler អនុប្រធានរដ្ឋសភា ន័រវេសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​

នៅក្នុងជំនួបនេះ លោក Phung Quoc Hien មានបំណងថា នាពេលខាងមុខភាគីទាំងពីរគប្បីលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្ម EFTA បង្កើនការវិនិយោគនៅវៀតណាមលើវិស័យទាំងអស់ដែលជាប្រៀបខ្លាំងរបស់ EFTA និងវៀតណាមមានតម្រូវការ ។ លោក​ Phung Quoc Hien បានសង្កត់ធ្ងន់ថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយ EFTA នោះមានអត្ថន័យសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងវៀតណាមជាមួយប្រទេសក្នុងប្លុក EFTA និយាយរួមនិងជាមួយសមាជិកនីមួយៗរបស់ EFTA និយាយដោយឡែក។​តាម​នោះ វៀតណាមស្នើឲ្យប្រទេស EFTA ទាំងអស់បន្តជម្រុញកិច្ចចរចារដោយឈរលើស្មាតីយល់ដឹងគ្នាទៅវិញទៅមក ។        សមាជិកសភានៃបណ្តាប្រទេស EFTA បានអះអាងថា ការបញ្ចប់​ចរចារលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EFTA ជាមួយវៀតណាមនោះនឹងបង្កើតគ្រឹះស្ថានសម្រាប់​ជម្រុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីនានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ