21/02/2017 10:02 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បញ្ចប់​ប្រកប​ដោយជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​នៅគុយ​បា​


ប្រធានក្រុម ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Raul Castro Ruz អញ្ជើញ ទទួលជួបជាមួយលោកស្រី Tong Thi Phong

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន​អញ្ជើញចាកចេញ​ពីទី​ក្រុង​ឡា ហាវ៉ាន់ វិលត្រឡាប់មកមាតុប្រទេស​វិញ បញ្ចប់​ប្រកប ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការ នៅ​ប្រទេស​គុយបា។​មុននោះ ក្នុងថ្ងៃដ​ដែល នៅរដ្ឋធានីឡា ហាវ៉ាន់ លេខាទី១​នៃបក្សកុម្មុយ​និស្តគុយបា​ និង​ជាប្រ​ធាន​ក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី​គុយបា លោក Raul Castro Ruz បានអញ្ជើញ​ទទួល​ជួប​ជាមួយ​លោកស្រី Tong Thi Phong ផងដែរ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ​គុយបា លោក Raul បាន​សម្តែង​គោល​បំណង​ចង់ឲ្យ​ស្ថាប័ន​រដ្ឋសភា នៃប្រទេសទាំង​ពីរ បង្កើន​កិច្ច​សហប្រតិ​បត្តិការ ជាពិសេសផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បី​​បង្កើន​​ប្រសិទ្ធភាព​​ នៃសកម្មភាព​របស់ភាគីនីមួយៗ។
 
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានជូន​ដំណឹងនូវ​លទ្ធផល​​នៃជំនួបមុននោះ ជាមួយ​​លេខាទី២​នៃបក្សកុម្មុយនិស្ត និង​​ប្រធានរដ្ឋ​សភាគុយបា​ផងដែរ។ លោកស្រី Tong Thi Phong បានអះ​អាង​​ជាថ្មី​ម្តងទៀត ​នូវការ​ប្តេជ្ញា​ជម្រុញកិច្ចសហប្រតិបត្តិការ​រវាងស្ថាប័ន​ តាក់តែង​ច្បាប់នៃ​ប្រទេស​ទាំង​ពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ