19/09/2017 10:58 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសន្ទនាទ្វេភាគីជាមួយអនុប្រធានរដ្ឋសភារុស្ស៊ីនៅខាងក្រៅ AIPA


អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសន្ទនាទ្វេភាគី
ជាមួយអនុប្រធានរដ្ឋសភារុស្ស៊ីនៅខាងក្រៅ AIPA-38

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នៅខាងក្រៅមហាសន្និបាតអន្តរ​សភា​ អាស៊ានលើកទី ៣៨ (AIPA-38) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានជំនួបប្រាស្រ័យទ្វេភាគីជាមួយប្រធានប្រតិភូសហព័ន្ធរុស្ស៊ីអនុប្រធាន​ឌុយម៉ា​ជាតិ (សភាជាន់ទាប) លោកស្រី Olga Epifanova ។

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានវាយតំលៃខ្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងមិត្តភក្តិប្រពៃណី​រវាងវៀតណាម - រុស្ស៊ី ក្នុងរយៈពេលកន្លងទៅ ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ទន្ទឹមនឹងនោះ  អនុប្រធានរដ្ឋសភាក៏បានស្នើថា៖ នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវជំរុញខ្លាំងការផ្លាស់ប្តូរគណៈ​ប្រតិភូ​ជាន់ខ្ពស់ គណៈកម្មាធិការគ្រប់ជាន់ថ្នាក់និងក្រុមសមាជិកសភាមិត្តភាព ដើម្បីបង្កើនការយល់ដឹងគ្នាទៅ​វិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពរដ្ឋសភា បង្កើនយន្តការពិគ្រោះយោបល់ រួមសហការជិតស្និទ្ធជាមួយគ្នានៅវេទិកាសភាពហុភាគី។

រីឯ អនុប្រធានរដ្ឋសភារុស្ស៊ីលោកស្រី Olga Epifanova បានស្នើសុំឱ្យភាគីទាំងពីរជំរុញទំនាក់ទំនងលើគ្រប់វិស័យ​។ លើសពីនេះទៀតភាគីទាំងពីរគួរតែជំរុញការផ្លាស់ប្តូរប្រជាជនដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេ​ភាគី​ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ