10/03/2016 09:42 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា ជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសភាមិត្តភាពជប៉ុន-វៀតណាម


អនុប្រធានរដ្ឋសភា ជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសភាមិត្តភាពជប៉ុន-វៀតណាម

នារសៀលថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី​ Nguyen Thi Kim Ngan  បាន​ជួប​សន្ទនា​ ជាមួយលោក Tsutomo Takebe ទីប្រឹក្សា​ពិសេសសម្ព័ន្ធភាព​ សភាមិត្តភាពជប៉ុន-វៀតណាម ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅវៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានកត់​សម្គាល់​និង​វាយ​តំលៃខ្ព​ស់ ចំពោះតួនាទី និងការរួមវិភាគទានរបស់​ លោក Tsutomo Takebe ក្នុងការ​ជំរុញ​ទំនាក់​ទំនងរ វាង​ប្រទេស​ទាំង​ពីរ ក្នុងវិស័យ​វប្បធម៌​និងអប់រំ។ លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋសភា​វៀតណាម​ជានិច្ច​កាល​ស្វាគមន៍ និងបង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាសមា​ជិក​សភា និង​ឥស្សរិជន​នៃប្រទេស​ទាំង​ពីរ បើកទូលាយសកម្មភាព​ជួបប្រាស្រ័យ​សហប្រតិបត្តិការ ដើម្បីកសាង​ទំនុក​ទុក​ចិត្ត ការយល់​ដឹងគ្នា​ទៅវិញ​ទៅមក​ រួម​ចំណែកបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនង​ ដៃគូយុទ្ធសាស្ត្រស៊ីជំរៅ និង​ទូលំទូលាយ​ដើម្បី​សន្តិភាព និង​ភាព​សម្បូរ​រុង​រឿង​នៅទ្វី​បអាស៊ី  រវាង​វៀតណាមនិងជប៉ុន។ រីឯ លោក Tsutomo Takebe បានជូន​ដំណឹង​អំពីគោល​ដៅនៃ​ដំណើរ​ទស្សន​កិច្ច​លើក​នេះ ដែលក្នុងនោះ មានដំណើការកសាងមហា​វិទ្យាល័យ​វៀតណាម-ជប៉ុន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ