29/09/2015 09:42 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀត​ណាមអញ្ជើញ​ទៅសាក​សួរសុខទុក្ខ និងជួប​ធ្វើការជា​មួយ​ស្ថានទូត និង​ជន​វៀត​ណាម​នៅ​អាល្លឺម៉ង់​


អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយស្ថានទូតនិងជនវៀតណាមនៅអាល្លឺម៉ង់

នាថ្ងៃទី២៦និងទី២៧ខែកញ្ញាឆ្នាំ២០១៥ គណៈ​ប្រតិភូរដ្ឋ​សភាវៀតណាម ដឹកនាំដោយ​លោកស្រី Tong Thi Phong អនុប្រធាន​រដ្ឋសភា​វៀត​ណាម បាន​អញ្ជើញទៅ​សាក​សួរ​សុខ​ទុក្ខ និងជួប​ធ្វើការ​ជាមួយ​កម្មាភិបាល បុគ្គលិក​ នៃស្ថានទូតវៀតណាម និងដំណាង​ជនវៀតណាម​នៅអាល្លឺម៉ង និង​ចូលរួម​សកម្មភាព​វប្បធម៌ ជួប​ប្រា​ស្រ័យ​នៅទី​ក្រុង​ប៉ែឡាំង​។ ថ្លែងមតិ​នៅទីនេះ អនុប្រធាន​រដ្ឋសភា លោកស្រីTong Thi Phong បាន​ស្នើ​អោយ​ស្ថាន​ទូត​បន្តបំ​ពេញ​ការងារ​ប្រកបដោយ​ល្អជាង​ទៀត រួមចំណែកជាក់​ស្ដែង ក្នុងកា​រ​ជំរុញ​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​​វៀត​ណាម-អាល្លឺម៉ង នាពេលខាងមុខនេះ។ ក្នុងជំនួប​ជាមួយជន​វៀតណាម​នៅអាល្លឺម៉ង លោក​ស្រីTong Thi Phong បាន​ជូន​ដំណឹង​មួយ​ចំនួន ស្ដីអំពី​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​របស់វៀត​ណាម នាពេល​ថ្មីៗ​នេះ គោលនយោបាយ​កិច្ចការបរទេស​ឯករាជ្យ ម្ចាស់ការ​ពហុបែបភាវូបនីយកម្ម និង​ធ្វើ​សមាហរ​ណកម្ម​អន្តរជាតិ​របស់បក្ស រដ្ឋ ក្នុងសភាពការណ៍​ថ្មី ក៏ដូច​ជា​ការអភិវឌ្ឍន៍​ខ្លាំងក្លា នៃទំនាក់​ទំនង​វៀត​ណាម និង​អាល្លឺម៉ង​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ