27/04/2018 09:31 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី


 អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចការងារ​នៅអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល​នារី​ សកល ឆ្នាំ២០១៨ នាព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១​៨ អនុប្រធានរដ្ឋវៀតណា​ម លោកស្រី ​Dang Thi Ngoc Thin​h បាន​​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការ បរទេស​អូស្ត្រាលី ​លោកស្រី ​Julie Bishop ។
 
ក្នុង​ជំនួប​នេះ លោកស្រី Da​ng Thi Ngoc Thinh បានអះអាងថាវៀត​ណាម ជានិច្ចកាល​យកចិត្ត​ទុកដាក់​និង​មាន​បំណងចង់​បង្កើនទំនាក់ទំនង ជាមួយអូស្ត្រាលី។ រីឯខ្លួនវិញ លោក​ស្រី Julie Bishop  បានប​ញ្ជាក់​ថា វៀតណាម​ជាដៃគូអាទិភាព​មួយក្នុង គោលនយោបាយកិ​ច្ចការបរទេសរបស់​ប្រទេស​អូស្រ្តាលី ហើយលោក​ស្រីស្នើឱ្យ​ភាគី ទាំង​ពីរ បន្តសហការគ្នាក្នុងការ​ពន្លឿន​យន្តការ​សហប្រតិបត្តិការទ្វេភាគី​ផង​ដែរ​។
 
ស្តីពី​បញ្ហាសមុទ្រ​ខាងកើត លោកស្រី ​Julie Bishop បានអះអាងថា ​អូស្រ្តាលី​ តែងតែវាយ​តំលៃខ្ពស់​ចំពោះតួនាទី​ដ៏សំខាន់​ក្នុងការ​រក្សាសន្តិភាព ស្ថិ​រភាព សន្តិសុខ សុវត្ថិភាព និង​ ធ្វើនាវាចរណ៍ អាកាស​ចរណ៍​ ដោយ​សេរីភាព​នៅ​សមុទ្រខាង​កើត ក៏ដូច​ជា ការដោះស្រាយ​ជម្លោះនានាដែលទាក់ទងនឹងដែន​សមុទ្រដោយផ្អែ​ក​លើ ច្បាប់អន្តរជាតិ​ ក្នុងនោះមាន អនុសញ្ញា​របស់អង្គការសហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ ឆ្នាំ​១៩៨២៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ