20/01/2018 11:18 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបគណៈប្រតិភូ ព្រះរាជាណាចក្រម៉ារ៉ុក


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្នុងក្រប​ខ័ណ្ឌកិច្ចប្រជុំជា ប្រចាំ​លើក​ទី២៦នៃវេទិកា​សភាអាស៊ី​-ប៉ាស៊ីហ្វិក​ (APPF ២៦) នោះ អនុប្រធាន រដ្ឋសភាវៀត​ណាម លោក Phung Quoc Hien បាន​ទទួល​ជួបគណៈ​ប្រតិភូ​ ព្រះរាជាណាចក្រ​ម៉ារ៉ុក ដឹកនាំដោយអនុប្រធានសភាជា​ន់ទាប លោក Mohammed Ouzzine។
 
ក្នុងជំនួបនេះ ​អនុប្រធានរដ្ឋសភាលោក Ph​ung Quoc Hien បានលើក សំណើរ​ថា ដោយ​ឈរលើ​មូលដ្ឋាន​នៃទំនាក់ទំនង​នយោបាយដ៏ល្អប្រ​សើរនោះ ភាគីទាំង២នឹងជំរុ​ញកិច្ចសហប្រតិបតិ្តកា​រ តភ្ជាប់​សហគមន៍​អាជីវករ​ សមាគមន៍ អាជី​វកម្មនៃប្រទេសទាំង២ក្នុងវិស័យសេដ្ឋ​កិច្ច ​ពាណិជ្ជកម្ម ទេសចរណ៍ ហិរ​ញ្ញវត្ថុ និងថាម​ពលក​កើត​ឡើងវិញ​។

​តាងនាម​គណៈ​ប្រតិភូ អនុប្រធានសភាជាន់ទាបម៉ារ៉ុកលោ​ក Mohammed Ouzzine បានសំដែងគោល​បំណង​ថា វៀត​ណាមនឹងជាស្ពានតភ្ជាប់ក្នុងទំនាក់ ទំន​ងរវាងម៉ារ៉ុក​ជាមួយ​ប្រទេស​អាស៊ាននានា ដើម្បី​ប្រជាធិប​តេយ្យ​ សន្តិភាព និងវឌ្ឍន​ភាព៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ