28/03/2015 14:37 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son ទទួល​ជួប​ប្រធាន​គណៈ ប្រ​តិភូ IPU នៃរ​ដ្ឋស​ភាស្វ៊ីស


អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son (ខាងស្ដាំ) និងប្រធានគណៈ ប្រតិភូ IPU នៃ
រដ្ឋសភាស្វ៊ីសលោក Pierre-Francois Veillon (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២៧​ខែមិនាឆ្នាំ២០១៥ នៅអគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son បាន​ទទួលជួបសន្ទនាជាមួយ ប្រធានគណៈប្រតិភូសហភាព​អន្តរសភាពិភពលោក (IPU) នៃ​រដ្ឋសភាស្វ៊ីស​លោក​ Pierre-Francois Veillon។ នៅទី​នេះ លោក Huynh Ngoc Son បានសង្កត់​ធ្ងន់ថា ការ​ដែល​គណៈ​ប្រតិភូ​នៃរដ្ឋសភា ស្វ៊ីសមកកាន់​វៀតណាមចូល​រួមមហាសន្និបាត IPU​១៣២ បានបង្ហាញ​ពីចំណង​មិត្ត​ភាព​និង​ការ​គាំទ្រយ៉ាងសកម្មសំរាប់​ចំពោះរដ្ឋ​សភាវៀ​តណា​ម។ លោក​បានស្នើ​ឲ្យ​ភាគីទាំង​២បង្កើន​​សកម្មភា​ព​ផ្លាស់​​ប្ដូរ​​គណៈ​​ប្រតិភូ​គ្រប់ជាន់​ថ្នាក់រវាង​ប្រទេស​​ទាំង​២​រ​ដ្ឋសភា​​ទាំង២ និងក្រុមសមាជិកសភាមិត្ត​ភាព​ទាំង២ សំដៅ​បង្កើន​ការ​យល់ដឹង និងទំនុកទុក​ចិត្តគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ សហការ​យ៉ាង​ស្អិតរមួត​នៅវេទិការ​ពហុ​ភាគី នានានិងជួយឧបត្ថម្ភវៀតណាម ក្នុងសកម្មភាព​និតិបញ្ញាតិ្តនិងឃ្លាំមើល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ