29/08/2015 10:33 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមបន្តដំណើរទស្សនកិច្ចនៅជប៉ុន


អនុប្រធានរដ្ឋសភាវៀតណាមបន្តដំណើរទស្សនកិច្ចនៅជប៉ុន

នាថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលនិងផលប្រយោជន៍​សង្គមជប៉ុន Yasuhisa Shiozaki។ នៅពិធីជួបសន្ទនានេះ អនុប្រធាន​រដ្ឋសភា Nguyen Thi Kim Ngan មាន​បំណង​ជប៉ុន​បន្ត​បើក​ទូលាយ​ការ​ទទួល​សិក្ខា​កាម​វៀត​ណាម​មក​ធ្វើការ​នៅជប៉ុន។ រីឯលោក Yasuhisa Shiozaki បានសង្កត់ធ្ងន់ថា ជប៉ុននឹងសហប្រតិ​បត្តិការ​ហើយ​ផ្ទៀង​ស្ដាប់​សំណើរ​របស់វៀតណាមពិសេសគឺបញ្ហាដែលលោកគ្រប់​គ្រងដោយផ្ទាល់។

មុននោះអនុប្រធាន​រដ្ឋសភា Nguyen Thi Kim Ngan បានចូលរួមសិក្ខាសាលា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​បណ្ដុះ​បណ្ដាល​ប្រភពធនធានមនុស្សរបស់វៀតណាម។ ថ្លែង​មតិនៅទីនេះ​លោកស្រី Nguyen Thi Kim Ngan បាន​អះអាង​ថា វៀត​ណាមគោរពកិច្ចការ​អភិវឌ្ឍន៍​ប្រភពធន​ធាន​មនុស្ស ហេតុ​នេះ​ហើយ​ក្នុង​កិច្ច​សហប្រ​តិបត្តិ​ការ​ជាមួយ​ជប៉ុន​វៀតណាម ជានិច្ច​កាល​វាយតំលៃខ្ពស់​បញ្ហា​សហប្រតិបត្តិការ​បណ្ដុះ​ប​ណ្ដាល​អភិវឌ្ឍន៍​​ប្រភព​ធន​ធាន​​មនុស្ស​​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ