01/04/2015 14:49 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបឈីលី


អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)និង
អនុប្រធានសភាជាន់ ទាបឈីលីលោកស្រី Denise Pascal Allende (រូបថត៖TTXVN)

 

នាព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០១៥ នៅអគារដ្ឋសភា​អនុប្រធានរដ្ឋសភាវៀតណាម ​លោកស្រី Nguyen Thi Kim Ngan បានទទួល​ជួបសន្ទនា ជាមួយអនុប្រធានសភា​ជាន់ទាប​ឈីលី លោកស្រី Denise Pascal Allende ដែល​​កំ​ពុង​​​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​វៀតណាម។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះ​អាង​ថា​វៀត​​​ណាម​ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការជា​មួយប្រ​ទេស​​អា​មេ​រិក​ឡាទីននា​នា ក្នុងនោះមានឈីលីផង។ លោកស្រីបានស្នើថា​នាពេល ខាមុខ​បណ្ដា​ស្ថាប័ន​នីតិបញ្ញាត្តិ​​នៃ​ប្រ​ទេស​ទាំង២គាំទ្រ និង​លាតត្រដាង​​​អនុវត្តវិ​ធានការ​នានា​ សំដៅ​បង្កើន​ទំនាក់ទំនង​ដៃគូលើ​គ្រប់​វិស័យ​វៀត​ណាម​-​​ឈីលី ជំរុញដំណើរ​ទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និង​គ្រប់​ជាន់​​ថ្នាក់​។ ទន្ទឹម​នឹង​នោះ លើកកំពស់ប្រសិទ្ធភាព​នៃយន្តការសហប្រតិបតិ្ត​ការទ្វេភាគី បង្កើនកិច្ចសហការ​និង​​គាំទ្រគ្នា​ទៅវិញ​ទៅមក​នៅ​វេទិការពហុភាគី​នានាផងដែរ។ លោកស្រី Nguyen Thi Kim Ngan មាន​បំណងដែរថា​ឈីលី​បន្ត​គាំ​ទ្រ​​វៀត​​ណាមចុះ​ឈ្មោះក្នុង​ក្រុមប្រឹក្សា សន្តិសុខអ.ស.ប អាណត្តិ​ ២០២០ - ២០២១​ និង​​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​សង្គម​​អ.ស.ប អា​ណតិ្ត២០១៦-២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ