28/03/2015 14:37 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីគុយបា

នាថ្ងៃទី២៧ខែ​មិនាឆ្នាំ២០១៥ នៅជំនួបសន្ទនាជាមួយ លោកស្រី Ana Maria Machado អនុ​ប្រធាន​រដ្ឋស​ភារ​ដ្ឋអំ​ណាច​ប្រជាជនគុយបា ក្នុងឱកាសមកចូលរួមមហា​សន្និបាតសហភាពអន្តរសភាពិភពលោក លើកទី១៣២ (IPU ១៣២) នៅទីក្រុង​ហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អះ​អាងនូវគោលនយោបាយមុន ក៏ដូចជាក្រោយនិងអាទិភាពចម្បង របស់វៀតណាម​ក្នុងការ​បង្កើន​ទំនាក់​ទំ​នងសាមគ្គីភាព មិត្តភាព សហប្រតិបតិ្តការ​លើគ្រប់​វិស័យ​ជាមួយគុយបា។ លោកស្រី Nguyen Thi Kim Ngan មានគោលបំណង​ថា ក្រុម​សមាជិកសភា​មិត្តភាពនៃប្រទេសទាំង២ បង្កើន​ការផ្លាស់ប្ដូរ ស្វែង​រក​វិធាន​ការ​ជាក់ស្ដែងសំដៅបង្កើន ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញទំនាក់ទំនងមិត្តភាព​និង​កិច្ចសហ​ប្រតិបតិ្ត​ការរវាង​រដ្ឋសភា នៃប្រទេសទាំង២នាពេលខាងមុខ។


អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងសមភាគីគុយបាលោក
ស្រី Ana Maria Machado (រូបថត៖TTXVN)

 

រីឯខ្លួនវិញ លោកស្រី Ana Maria Machado បានវាយតំលៃខ្ពស់ចំពោះការងារត្រៀម​រៀបចំ បដិសណ្ឋារកិច្ច​ដ៏កក់​ក្ដៅរបស់វៀតណាម ព្រមទាំងជឿជាក់ថា មហាសន្និ​បាតIPU​១៣២ នឹង​ទទួល​បានជោគ​ជ័យ​ដ៏ល្អប្រ​សើរ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ