25/07/2015 10:42 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយជនមានកិត្យានុភាពក្នុងសហគមន៍​ជនរួមជាតិជាជនជាតិភាគតិច


លោក Uong Chu Luu ប្រគល់អំណោយជូនបណ្ដាតំណាង (រូបថត៖Vietnamplus

នាព្រឹកថ្ងៃ​ទី២៤ខែកក្កដាឆ្នាំ២០១៥​ នៅអគារ​រដ្ឋ​សភា អនុ​ប្រធានរដ្ឋសភាវៀត​ណាម លោក Uong Chu Luu បាន​ទទួល​ជួប​សន្ទនាជាមួយ​គណៈប្រតិភូជនមាន​កិត្យានុភាព​ ក្នុង​សហគមន៍​ជនរួម​ជាតិ​ជាជន​ជាតិ​ភាគ​តិច​ខេត្ត Quang Nam ភាគ​កណ្ដាល​វៀតណាម។ នៅទីនេះ លោក Uong Chu Luu បានលើកសរសើររាល់ការ​រួម​វិភាគ​ទាន​ដ៏សំខាន់ របស់ជនមានកិត្យានុភាព ក្នុងសហគមន៍ជនរួមជាតិជាជន​ជាតិភាគតិច នៅភូមិភាគខេត្ត Quang Nam នាពេលកន្លង​ទៅ។ លោកអនុប្រធានរដ្ឋ​សភា​បានលើក​ច្បាស់​ថា បក្ស​និង​រដ្ឋ​មាន​គោល​បំណង​ក្នុង​រយៈពេល​ដ៏ខ្លី​បំផុត ជន​រួមជាតិ​ជាជនជាតិភាគតិច​និយាយ​រួម នៅខេត្ត Quang Nam និយាយ ដោយ​ឡែក​​​ឆ្លង​​ផុត​​ពីភាព​​ក្រីក្រឲ្យ​បានឆាប់​រហ័សជីវភាពរស់នៅ កាន់តែសម្បូធូធារពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​។ ចំពោះ​ជន​មាន​កិត្យនុភាព​​ក្នុង​សហគមន៍​ជនរួមជាតិជាជន​ជាតិភាគតិច​ ខេត្ត Quang Nam លោក Uong Chu Luu បានស្នើ​ថា បន្ត​ពង្រីក​ប្រពៃណីសាមគ្គី​ភាព​ស្នេហាជាតិ ឃោសនា អំពីគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់​របស់​​រដ្ឋ​ទៅដល់​ភូមិនិមួយៗ គ្រួសារនិមួយៗ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ