08/08/2015 11:03 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយតំណងចូលរួមកម្មវិធីអាជីវករអាស៊ាន

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយគណៈប្រតិភូចូលរួមកម្មវិធី “ដើម្បីសហគមន៍អាស៊ានមួយសាមគ្គីភាពនិងអភិវឌ្ឍន៍”​ រួមមានក្រុមហ៊ុន អាជីវករចំនួន ១០៦ ដែលបាននិងកំពុងសហប្រតិបតិ្តការវិនិយោគជាមួយប្រទេសអាស៊ាននានា។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា ក្នុងឋានៈជាសមាជិកសកម្មមួយរបស់អាស៊ាន វៀតណាមរួមជាមួយប្រទេសជាសមាជិកផ្សេងជាច្រើនបានជំរុញការបង្កើត​សហគមន៍អាស៊ានតាមនោះពង្រឹងនិងពង្រីកសាមគ្គីភាព ឯកភាពក្នុងប្លុកសំដៅលើក កំពស់កិត្យានុភាព​របស់អាស៊ាននិងពង្រីកតួនាទីជាមជ្ឈមណ្ឌលនៅតំបន់។លោកស្រី Nguyen Thi Kim Ngan បានសំដែងជំនឿជាក់ថា នាពេលខាងមុខ ដោយមានការរួមដៃរួមកម្លាំងរបស់ប្រជាជនវៀតណាមនិងប្រទេសអាស៊ាននានាគ្រប់ស្រទាប់ ចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយប្រជាជននៃប្រទេសអាស៊ានផ្សេងៗ នឹង​កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃរួមចំណែកនាំអាស៊ានក្លាយទៅជាសហគមន៍សន្តិភាពនិងអភិវឌ្ឍន៍៕
 

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ