23/09/2016 10:31 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់


អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅទិក្រុងហាណូយ សមាជិកាការិយាល័យនយោ​បាយ និង​ជាអនុប្រធាន​រដ្ឋ​សភា​វៀត​ណាម​ លោក​ស្រី Tong Thi Phong បានជួបសន្ទ​នាជាមួយ​គណៈប្រតិ​ភូសមាជិក​សភាដាណឺ​ម៉ាក់ ដឹក​នាំដោ​យលោក​ស្រី Eva Kjer Hansen ដែល​កំពុងមាន​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម។​ ថ្លែង​មតិ​នៅ​ទី​​នេះ​អនុប្រធាន​រដ្ឋសភាវៀត​ណាម លោក​ស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖វៀត​ណាម​ជានិច្ច​កាល​គោរព​ និង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង និង ពង្រីកទំនាក់ទំនងមិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រពៃណី​ជាមួយ​​ដាណឺម៉ាក់​។ អនុ​ប្រធានរដ្ឋសភាក៏​មាន​គោលបំណង​ថា៖ វៀត​ណាម​នឹង​បន្ត​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​ពី​រ​ដ្ឋាភិបាល​ និង រដ្ឋសភាដាណឺម៉ាក់ ក្នុងការទប់ទល់​នឹង​បំរ៉ែបំរួល​អាកាសធាតុ និង​កំណើនបៃតង់។

​រីឯ លោកស្រី Eva Kjer Hansen បានអះអាងថា៖ ដាណឺម៉ាក់ត្រៀមខ្លួនជាស្រេច​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​ ក្នុង​វិស័យនានា​ដែលវៀត​ណាម យកចិត្តទុកដាក់​ដែលក្នុង​នោះមានការ​វិនិយោគ សំរាប់​ថាម​ពល​ក​កើត​ឡើង​វិញ ជមរុញ​កំណើនបៃ​តង​ និង ទប់ទល់នឹង​បំរ៉ែបំរួល​អាកាសធាតុ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ