01/07/2015 10:08 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមជួបមុខជាមួយគណៈប្រតិភូគំរូចូលរួមមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះ

លោកស្រី Tong Thi Phong និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍
ក្នុងឱកាសមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះកងទ័ពទាំងមូលលើកទី៩ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong​ បានជួបសំណេះសំណាលជាមួយបណ្ដាតំណាងចូលរួមមហាសន្និបាត។ថ្លែងមតិនៅទីនេះ លោក ស្រី Tong Thi Phong បានប្រសិទ្ធពររាល់យុទ្ធជ័យស្នាដៃឆ្នើមរបស់បុគ្គល សមូហភាពគំរូនានាក្នុងកងទ័ពទាំង​មូល​។​ លោកស្រីបានសំដែងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាចំពោះរាល់សកម្មភាពច្នៃប្រឌិតប្រកបដោយប្រសិទ្ធិភាពរបស់បណ្ដាគំរូ ជាពិសេសក្នុងការងារតស៊ូការពារបូរណភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ចំពោះរាល់បំរ៉ែបំរួលដ៏ស្មុគស្មាញលើពិភពលោកនិងក្នុងតំបន់ចំពោះការប្រឆាំងនិងបំផ្លិចបំ​ផ្លាញ​​ដ៏តឹងរឹងពីកម្លាំង អមិត្តនានា ចលនាប្ដេជ្ញាឈ្មះរបស់កងទ័ពទាំងមូលត្រូវមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតសំដៅបង្កើតកម្លាំងចលនាសំខាន់ក្នុងការងារកសាងកងទ័ពទាំងមូល ពង្រឹងសមត្ថភាពការពារ
ប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ