20/12/2017 10:39 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យ​គណៈ​ប្រតិភូ​អ្នក​មាន​កិត្យានុភាព​ បញ្ញាវន្ត ​និង​អាជីវករ​ឆ្នើម​ជាជន​ជាតិ​ភាគ​

នារសៀលថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ​អនុប្រធានអចិន្ត្រៃរដ្ឋសភាវៀត​ណាម ​លោកស្រី Tong Thi Phong​ បាន​ជួបសន្ទនា​ជាមួយ​គណៈប្រតិភូចូល​រួមពិធីលើក​តម្កើង​ជនមាន​កិត្យានុភាព​ បញ្ញវន្ត ​និង​អាជីវករ​ឆ្នើម ជា​ជនជាតិភាគ​តិច ក្នុងទូទាំងប្រទេ​ស ឆ្នាំ​២០១៧។ អនុប្រធាន​រដ្ឋសភា លោកស្រី Tong Thi Phong បាន​លើក​​ច្បាស់​នូវទស្សនះមុន​ក៏ដូច​ជាក្រោយ​ របស់​បក្ស រដ្ឋ​អំពី​ជន​ជាតិ នោះគឺ​ សាមគ្គីភាព​បណ្ដាជន​ជាតិ​ជាភារ​កិច្ច​សំខាន់​ក្នុង​បុព្វហេតុ​បដិវត្តន៍ របស់ប្រទេសជាតិ។ ​លោកស្រី Tong Thi Phong ក៏បាន​កត់សម្គាល់​នូវបណ្ដាគំរូ​ឆ្នើម​​ជាជន​ជាតិ​ភាគ​តិច ​ដើរតួនាទី​ដ៏សែន​សំខាន់​។ ទន្ទឹម​នឹង​នោះ អនុប្រធាន​រដ្ឋសភាក៏​បានស្នើអោ​យគ្រប់​គណៈ​កម្មាធិការ​បក្ស រដ្ឋ​អំណាច ​រណៈសិរ្ស​មាតុភូមិ​វៀត​ណាម​ អង្គការ ​បន្តថែទាំថែម​ទៀតចំពោះ​តំបន់ក្រីក្រ​ តំបន់​​ជនរួម​ជាតិជាជន​ជាតិភាគ​តិច តំបន់​លំបាក​ពិសេស ព្រំដែន​ និងកោះ​សមុទ្រ ដើម្បី​ប្រជាជន​រួចផុត​ពីភាព​ក្រីក្រ លើកស្ទួយជី​វភាពរ​ស់នៅ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ