15/10/2014 06:28 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមកត់សម្គាល់ការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅបារាំងចំពោះប្រទេសជាតិ


គណៈប្រតិភូរដ្ឋសភាវៀតណាមជួបធ្វើការជាមួយរដ្ឋសភាបារាំង (VOV)

បក្សរដ្ឋនិងរដ្ឋាភិបាលកត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ជនវៀតណាម
នៅបារាំង ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាឆ្ពោះទៅជនរួមជាតិនៅវៀតណាម។  នោះ ជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Tong Thi Phong ក្នុង​ជំនួប​ប្រាស្រ័យ​ជាមួយជនវៀតណាម នៅបារាំងក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសនេះ។

 លោកស្រី Tong Thi Phong បានលើកច្បាស់ថា៖ “បណ្ដាជំនាន់ជនវៀតណាម​នៅ​បា​រាំង​បាន​ក្លាយ​​ទៅជាស្ពាន ដែលជំរុញទំនាក់ទំនងរវាងវៀតណាម និងបារាំង។ តាង​នាម​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​​ខ្ញុំកត់សម្គាល់ និងវាយតំលៃខ្ពស់ ចំពោះការរួមវិភាគទាន របស់ជនវៀតណាម នៅបារាំង ​ជា​ពិសេស​គឺបញ្ញាវន្តអ្នកវិទ្យាសាស្ត្រ ដែលបាន ចលនា​បងប្អូនអនុវត្តល្អនូវ​គោល​នយោ​បាយ​ច្បាប់​របស់​ប្រទេសសាម៉ី ប៉ុន្តែជានិច្ចកាលឆ្ពោះទៅស្រុកកំណើត ឆ្ពោះទៅជនរួមជាតិនៅក្នុង​ប្រទេសកុមារពិការកំព្រាជនចាស់ជរាគ្មានទីបង្អែក៕”

                                                                                        VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ