11/04/2017 10:21 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ទទួលជួបសន្ទនាជាមួយអគ្គនាយិការ WHO


អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong (ស្ដាំ)បានទទួលជួបសន្ទនាជាមួយ
អគ្គនាយិការអង្គការសុខភាពពិភពលោក Margaret Chan (រូបថត៖TTXVN)

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយអគ្គនាយិការអង្គការសុខភាពពិភពលោក Margaret Chan ក្នុងឧកាសលោកស្រីរូបនេះអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ  អនុប្រធានរដ្ឋសភាលោកស្រី Tong​ Thi Phong អះអាងថា ជំនួយឧបត្ថម្ភទាំងអស់របស់ WHO ត្រូវបានវៀតណាមប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្នើឲ្យ WHO នាពេលខាងមុខបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលនិងលើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលសុខាភិបាលផងដែរ។រីឯខ្លួនវិញ អគ្គនាយិការ WHO លោកស្រី Margaret Chan បានសំដែងការចាប់អារម្មណ៍ចំពោះសមិទ្ធិដ៏ធំធេងខាងសុខាភិបាលរបស់វៀតណាមនាពេលកន្លងទៅ ព្រមទាំងអះអាងថា WHO ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ