21/02/2016 09:54 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅ​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ស្រុក​ Phu​c Tho​


អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញបំពេញ​ទស្សនកិច្ចកាងារនៅខេត្ត Phuc Tho

នាព្រឹកថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim​ Ngan បាន​អញ្ជើញ​ទៅ​ទស្សនា​និង​បំពេញ​ការងារ​នៅស្រុក Phuc Tho ទីក្រុងហា​ណូយ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន​ស្នើរថ្នាក់ដឹកនាំក្រុង​ហាណូយ និងស្រុក Phuc Tho ច្បាមជាប់គោលដៅកសាង​ជនបទ​ថ្មី។ អនុ​ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់​ទុកថា​ទទួល​បាន​បទ​ដ្ឋាន ជន​បទ​ថ្មីគឺ​ពោរ​ពេញ​ទៅដោយ​ការ​លំបា​ក ប៉ុន្តែដើម្បីពង្រីកបានបទដ្ឋាននេះ គឺ រណសិរ្ស​មាតុភូមិ​និង​អង្គការ​សមូហ​ភាព​ទូទាំង​ប្រទេស​ត្រូវរួម​សហការ​គ្នាសំ​ដៅ បំពេញល្អភារកិច្ច​ដ៏លំបាក​លំបិន​នេះ។ អនុប្រធាន​រដ្ឋសភាបាន​មាន​ប្រសាសន៍​ទៀតថា អ្វីៗជាការលំបាកនិង​មិនទាន់ធ្វើល្អនោះ គឺស្ថាប័ននានានៅស្រុក Phuc Tho ត្រូវ ស្រាវ​ជ្រាវដាក់​ចេញគោល​ គំនិតដើម្បីជំនះពុះពារ ព្រមទាំងបង្កើតបរិយា​កាស ងាយ​ស្រូល​សម្រាប់​អង្គភាព​អាជីវកម្ម​មក​វិនិយោគ​ធ្វើអាជីវកម្ម។ លោកស្រី​ Nguyen Thi Kim Ngan មាន​បំណង​ថា​បក្សភាគ រដ្ឋ​អំណាច​និង​ប្រជាជន​ត្រូវ​​សាមគ្គី ប្រឡង​ប្រណាំង​ធ្វើផលិកម្ម​ កសាង​ជនបទ​ថ្មី ដើម្បីជីវភាពរស់នៅរបស់​ប្រជាជន​នៅស្រុក Phuc Tho កាន់​តែមាន​ជីវភាព​សម្បូធូធារ ពីមួយថ្ងៃទៅមួយថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ