24/09/2015 09:07 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី


អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី (VOV)

ក្នុងក្រប​ខ័ណ្ឌដំណើរបំពេញទស្សន​កិច្ច​ជាផ្លូវការ នៅសហព័ន្ធ​រុស្ស៊ី ចាប់ពីថ្ងៃទី២០​ដល់​២៣ខែកញ្ញា​ឆ្នាំ២០១៥និង​ចូលរួម​វេទិការ​នារី​អាស៊ី-អឺរ៉ុប​លើក​ទី១​ ចាប់ពីថ្ងៃទី​២៤​ដល់២៥ខែកញ្ញា​ឆ្នាំ២០១០អនុប្រធាន​រដ្ឋ​សភា​វៀត​ណាម លោកស្រី Tong Thi Phong បានជួប​សម្ដែងការ​គួរសមប្រធាន​ក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Valentina Matvienko ជួប​សន្ទនា ជាមួយអនុប្រធានទី១ឌុយម៉ាជាតិ​រុស្ស៊ី Ivanovich Melnokovជួប​សន្ទនា​ជាមួយ​អនុប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី Umakhanov និង​ថ្នាក់ដឹក​នាំ​ក្រុម​សមាជិក​សភាស​ហប្រ​តិបត្តិ​ការ​ជាមួយ​វៀត​ណាម របស់ក្រុមប្រឹក្សាសហព័ន្ធ។​ ក្នុងបណ្ដាជំនួប​សន្ទនា ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​នាពេល​ខាង​មុខ​ត្រូវ​ខំប្រឹង​ប្រែង​នាំទំ​នាក់​ទំនង សហប្រតិបត្តិការ​រដ្ឋសភារ វាងប្រទេសទាំងពីរស៊ីជម្រៅ​ប្រសិទ្ធិភាព​ជាក់​ស្ដែង រដ្ឋសភា​នៃប្រទេស​ទាំង​ពីរ​ត្រូវអនុម័ត និងសហការក្នុងការបង្កើនកិច្ច​សហ​ប្រតិបត្តិ​ការ​ឃ្លាំមើល​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង ដែលបានចុះហត្ថលេខារវាង​រដ្ឋាភិបាល និងក្រសួង​ស្ថាប័ននៃ​ប្រទេស​ទាំង​ពីរ។ វាយ​តំលៃ​ខ្ពស់​តួនាទី​ របស់ក្រុមសមាជិក​សភារុស្ស៊ី និងវៀតណាម​ក្នុងការជំរុញទំនាក់​ទំន​ងទ្វេភាគី នៅ​ជំនួប​ជា​មួយ​ក្រុម​សមាជិកសភា​សហប្រតិបត្តិ​ការ ជាមួយរដ្ឋសភាវៀតណាម អនុប្រធាន Tong Thi Phong បាន​ឲ្យ​ដឹង​ថា​៖ “គណៈប្រតិភូ​យើង​ខ្ញុំឯកភាព​ខ្ពស់ អំពីរបៀបដែលយើងសន្ទនាដូច្នេះ និងត្រូវ​អះអាង​ប្រការ​មួយ​គឺក្រុម​សមាជិក​សភាមិត្ត​ភាពរ វាងរដ្ឋសភា​វៀតណាម និងសហព័ន្ធ​រុស្ស៊ីបាន​ជំរុញទំនាក់ទំនង រវាងរ​ដ្ឋស​ភា​ទាំង​ពីរ​។ ក្រុម​សមាជិកសភាមិត្ត​ភាព​ទាំងពីរ​បាន​ រួមចំណែកសំខាន់ក្នុងការជំរុញ​ទំនាក់ទំនង រវាងប្រទេសទាំង​ពីរ។ យើង​បាន​ក្លាយ​ទៅជាគំរូនៃ​ទំនាក់ទំនង រវាងក្រុមសមាជិកសភាទាំងពីរ និងតាមរយៈដំណើរ​ទស្សនកិច្ច​នានា​របស់​ថ្នាក់ដឹក​នាំវៀត​ណាម និងរុស្ស៊ីក្នុងនោះមានការចូលរួម​របស់​សមាជិកសភា​រុស្ស៊ី បាន​រួម​ចំណែក​បង្កើន​ចំណង​មិត្ត​ភាពរ វាងប្រទេសទាំងពីរ៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ