25/02/2016 09:50 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួប​សន្ទនា​ជាមួយ​ក្រុម​សមាជិក​សភាមិត្ត​ភាព​បារាំង​-វៀត​ណាម​


អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម

នារសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀត​ណាម លោកស្រី Nguyen Thi Doan បាន​ជួបសន្ទនាគណៈប្រតិភូសមាជិកសភាមិត្ត​ភាព​បារាំង-វៀតណាម ដឹកនាំដោយលោក​ស្រី Catherine Deroche ប្រធានក្រុមសមា​ជិក​សភាមិត្តភាពបារាំង-វៀតណាម។ អនុប្រធានរដ្ឋ បានចាត់ទុកថា៖ រដ្ឋាភិបាល​បារាំង​កំពុងអនុវត្ត​យន្តការសហប្រតិបត្តិការ​ទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច​វប្បធម៌​សុខាភិបាល បរិស្ថាន​ជាមួយ​វៀត​ណាម ហើយចាត់ទុកថា៖ នេះគឺជាការ​អះអាង​អំពីការបង្កើនទំនុក​ទុកចិត្ត​ខាង​នយោបាយ និងបើកចេញយថា​ទស្សន៍​សហប្រតិបត្តិកា​រថ្មី។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋបានថ្លែងអំណរគុណ រដ្ឋាភិ​បាល និង​ប្រជាជន​បារាំង បានជួយឧបត្ថម្ភអាណិកជននិងនិស្សិតវៀតណាមនៅ​បារាំង​។ លោកស្រី NguyenThi Doan ក៏បាន​សង្កត់​ធ្ងន់​ថា៖ ព្រឹទ្ធសភាបារាំងបាន​អនុវម័ត​លើកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការ​វៀត​ណាម-សម្ព័ន្ធ​ភាព​អឺរ៉ុប (PCA) ។

​លោកស្រី  CatherineDeroche ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម បាន​អោយដឹង​ថា៖ រដ្ឋសភា​បារាំង​បាន​មានផែន​ការពិនិត្យ​អនុម័ត​លើ PCA នាដើមឆ្នាំ​២០១៦នេះ។ ស្ដីអំពីស្ថានភាព​នៅសមុទ្រខាង​កើត លោក​ស្រី Catherine Deroche បានអះអាង​ថា៖ បារាំងគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី គោ​រព​ច្បាប់​អន្តរជាតិ​សង្កត់​ធ្ងន់​ ទៅលើបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ​ខាង​កើត ជាកក្តាសំខាន់ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ សេរីភាពនាវាចរណ៍​អាកាសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ