25/02/2017 11:25 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួល​ជួប​សន្ទនាជាមួ​យ​ឯក​អគ្គ​រដ្ឋទូ​តជ​ប៉ុន​


អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន (VNA)

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​ជប៉ុ​ន​​ប្រចាំនៅវៀតណាម លោក Kunio Umeda អនុប្រធាំនរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh  បានអះអាងថា៖ ជ៉ុនជា​និច្ច​កាល​ជា​ដៃ​គូ​ គួរឲ្យ​ទុកចិត្ត​របស់​វៀតណាម លើគ្រប់​វិស័យ​ជាពិសេស​លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និងវប្បធម៌។ ​អនុប្រធាន​រដ្ឋ​វៀត​ណាម​បានជូនដំណឺងថា៖ វៀត​ណាម​កំពុង​ត្រៀម រៀបចំសកម្ម​ដំណើរ​ទស្សន​កិច្ចថ្នាក់​រដ្ឋរបស់​ព្រះចៅ​អធិរាជ្យ​​និង​ព្រះអធិរាជ្យានី នាពេល​ខាង​មុខ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋ​ទូតជប៉ុន​ប្រចាំ​នៅវៀត​ណាម លោក Kunio Umeda បាន​សង្កត់ធ្ងន់​ថា៖ ដំណើរទស្សនកិច្ចថ្នាក់​រដ្ឋនៅ​វៀតណាម របស់ ព្រះចៅ​អធិរាជ្យ​និង​​ព្រះ​អធិរាជ្យានី​ជប៉ុន​​មាន​អត្ថន័យ​ដ៏សែនសំខាន់​ដែល​កត់ សម្គាល់ទំនាក់ទំនង​មិត្តភាព​សហប្រតិបត្តិការ រវា​ង​ប្រទេស​ទាំង​ពីរ ហើយ​និងជា និមិត្តរូបនៃការ​អភិវឌ្ឍន៍ដ៏ល្អ​ប្រសើរ​ក្នុង​ទំនាក់​ទំនង រវាងជប៉ុន​និង​វៀត​ណាម​៕
 

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ