26/08/2017 14:06 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយ អភិបាលខេត្ត Fukushima ជប៉ុន


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយ អភិបាលខេត្ត Fukushima ជប៉ុន

នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ​​២០១៧ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀត​ណាម លោកស្រី Dang Thi Ngoc Thinh បានទទួល​ជួបសន្ទនាជាមួយ លោក Mas​ao Uchibori អភិបា​លខេត្ត Fukushima (ជប៉ុន)។ នៅទីនេះ លោក​ស្រី Dang Thi Ngoc Thinh បានស្វាគមន៍ លោក Masao Uchibori បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅវៀតណាម ជាលើកដំបូង ហើយបានលើកច្បាស់ថា វៀត​ណាមជានិច្ចកាលគោរ​ពទំនាក់ទំនង ជាមួយ​ជប៉ុន​។ នាពេល​ខាងមុខ អនុប្រធានរដ្ឋស្នើឲ្យ​លោក  Masao Uchibori បន្តលើកទឹកចិត្តបណ្ដាសហគ្រា​សរបស់​ខេត្ត Fukushima វិនិយោគនៅវៀ​តណាម ជាពិសេសលើវិស័យប្រៀបខ្លាំ​ង​របស់ខេត្ត Fukushima ដូចជា៖ ឧស្សាហកម្ម កសិកម្ម ថា​មពលកកើតឡើងវិញ។​
 
រីឯខ្លួន​វិញ លោក Masao Uchibori បានឲ្យដឹ​ង​ថា ដំណើរទស្សនកិច្ច​លើកនេះ​សំដៅ​បង្កើត​គ្រឹះស្ថាន​ជួបប្រាស្រ័យ​រវាងវៀត​ណាម​ និងខេត្ត Fukus​hima។ លោកបា​នអះអាងថា ​សហគ្រាសជា​ច្រើនរបស់ខេត្តមាន​ការយក​ចិត្តទុក​ដាក់ និងមានបំណងស្វែងយល់ស្ដីពី​បរិយាកាសវិនិយោគនៅវៀតណាម​ទៀត​ផង៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ