20/05/2015 10:16 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅបូលីវី


អនុប្រធានាធិបតីបូលីវីលោក Alvaro Garcia Lineraនិងអនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan(រូបថត៖Thong Nhat - TTXVN)

ចាប់​ពីថ្ងៃទី១៨ដល់ទី​១៩ខែឧសភាឆ្នាំ​២០១៥​ អនុប្រធាន​រដ្ឋវៀត​ណាម លោកស្រី​ Nguyen Thi Doan បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅប្រទេស​ពហុជន​ជាតិបូលីវី​ តាម​សេចក្ដី​អញ្ជើញ​របស់​អនុ​ប្រធានា​ធិបតី​ប្រ​ទេស​​នេះ លោក Alvaro Garcia Linera។ នាថ្ងៃទី១៨ខែឧសភាឆ្នាំ​២០១៥​ នៅជំនួប​ចរចា​បន្ទាប់​ពីពិធី​ទទួល ថ្នាក់​ដឹក​នាំ​ទាំង​២​រូបបាន​ផ្លាស់​ប្ដូរ​ អំពី​ស្ថាន​ភាព​នៃ​ប្រទេស​និមួយៗ​នាពេល​ថ្មីៗ​នេះ ​ពិភាក្សា​​និង​ឯកភាព​លើ​ទិស​​ដៅ​​និ​ងវិធាន​ការ​ជាក់​ស្ដែង​នានា សំដៅបង្កើន​ទំនាក់​ទំនង​សហប្រតិបតិ្ត​ការ​ទ្វេភាគី​ នា​ពេល​ខាង​មុខ​។ ស្ដីពី​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​ពហុ​ភាគី ថ្នាក់​ដឹកនាំ​ទាំង២​រូបបាន​ឯក​ភាព​ថា នឹង​បន្ត​បង្កើន​កិច្ច​សហ​ប្រតិ​បតិ្តការ​នៅ អង្គការ​អន្តរ​ជាតិ​នា​នា ចែក​រំលែក​គោល​ជំហរ​ក្នុង​ការដោះ​ស្រាយ​ជំលោះ អំពី​អធិបតេយ្យ​ភាព​ដោយ​សន្តិ​វិធី​ ដោយ​ឈរ​លើការគោរព​ច្បាប់​អន្តរ​ជាតិ មិន​ប្រើប្រាស់​អំពើហឹង្សា​ឬគំរាម​កំហែង​ប្រើ​ប្រាស់​អំពើ​ហឹង្សា​ឡើយ​។

នាថ្ងៃ​ដដែល អនុប្រធាន​រដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន​ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​ព្រឹទ្ធស​ភា​បូលីវី លោក Jose Alberto Gonzalez និង ប្រធាន​សភាជាន់​ទាប លោកស្រី Gabriela Montano Gonzalo ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ