16/05/2015 10:26 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៥

ចាប់ពីថ្ងៃទី​១៤​ដល់​ទី១៦ខែឧសភាឆ្នាំ២០១៥ អនុប្រធាន​រដ្ឋវៀត​ណាម​ លោកស្រី​​ Nguyen Thi Doan បាន​ដឹក​នាំ​គណៈ​ប្រតិភូ​វៀតណាម អញ្ជើញចូល​រួមសន្និ​សីទ​កំពូល​នារី​ទូទាំងពិភពលោក​លើកទី២៥ នៅ​ទីក្រុង Sao Paulo របស់​ប្រទេស​ប្រេស៊ីល។ ថ្លែងមតិ​នៅពិធី​បើក​និងសន្និសីទ​កា​សែត លោក​ស្រី Nguyen Thi Doan បាន​អះ​អាង​ថា សន្និ​សីទនេះបាន​ក្លាយ​ទៅជា​ស្ពានតភ្ជាប់​ដ៏ជាក់​ស្ដែង១ រវាង​រដ្ឋនិង​អង្គ​ភាព​អាជីវ​កម្ម សំដៅ​ជំរុញ​ការ​​ផ្ដើម​គំនិត​​សហប្រតិ​បតិ្តការ​សេដ្ឋកិច្ច​​នានា ជា​ពិសេស​គឺលើក​ទឹក​ចិត្ត​តួនា​ទីនិង​ការ​រួម​វិភាគ​ទាន​ របស់​អាជីវក​រ​ជានារី ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ​ក៏ដូចជា​ សេដ្ឋកិច្ចទូទាំងពិភពលោក​ផងដែរ។
 


ប្រធានសន្និសីទកំពូលនារីទូទាំងពិភពលោកប្រគល់ជូនអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (ខាងស្តាំ) រង្វាន់ថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោកដើម្បីការខំប្រឹងប្រែងលលើកកំពស់
សិទ្ធិអំណាចសំរាប់នារី (រូបថត៖TTXVN)

ក្នុង​ឱកាសនេះ​ដែរ លោកស្រី​អនុប្រធាន​រដ្ឋ ក៏បាន​លើកត្រដែត​រាល់​សមិទ្ធិ​សំ​ខាន់ៗ របស់​វៀត​ណាម​ក្នុង​ការ​ធានា​សមភាព​ភេទ លើក​កំពស់តួនា​ទីនិង​ពង្រីក​សមត្ថភាព​ច្នៃប្រ​ឌិត​របស់​នារី​។ លោក​ស្រីបាន​អំពាវ​នាវ​ឲ្យ​សន្និ​សីទ​រួមដៃ​រៃអង្គាស​ជួយជ្រោម​ជ្រែង​នារី​នេប៉ាល់ ដែល​រងការជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដោយ​ការ​រញ្ជួយ​ដីកន្លង​ទៅ។​

នាថ្ងៃដដែល លោក​ស្រីអនុប្រធាន​រដ្ឋ Nguyen Thi Doan បានជួប​សន្ទនា​ជាមួយ​ប្រធាន​គណៈ​បក្ស​កុម្មុយនិស្ត​ប្រេស៊ីល​ លោក Renato Rabelo និងអភិបាល​ទីក្រុង​ Sao Paulo លោក Fernando Haddad។​ នៅ​បណ្ដា​ជំនួប​នេះ លោក​ស្រី Nguyen Thi​ Doan បានអះ​អាង​ថា បក្សកុម្មុយនិស្ត​វៀតណាម​មានគោល​បំណងបន្ត​បង្កើន ទំនាក់​ទំនង​សហប្រតិបតិ្ត​ការ ជា​មួយ​គណៈបក្សកុម្មុយនិស្ត​ប្រេស៊ីល ព្រមទាំង​វៀតណាម​មាន​គោល​បំណង​អភិវឌ្ឍន៍​ទំនាក់​ទំនង​ ដៃគូលើគ្រប់វិស័យ ជាមួយ​ប្រេស៊ីល​និយាយរួម និងជាមួយទី​ក្រុង Sao Paulo និយាយ​ដោយ​ឡែក​ផង​ដែរ៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ