29/02/2016 09:30 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ២០១៦


អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ២០១៦

ដោយប្រធានបទ៖ បរិច្ចាគឈាម-ផ្តល់ជីវភាពរស់នៅ ពិធីបុណ្យនិទាឃរដូវ​ពណ៌ផ្កា​ឈូក ឆ្នាំ២០១៦ ត្រូវ​បាន​បើក​នា​ថ្ងៃទី​២៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នៅពិធីនេះ អនុប្រធានរដ្ឋ លោក​ស្រី Nguyen Thi Doan និង​រដ្ឋមន្ត្រីក្រ​សួង​សុខា ភិបាល​វៀត​ណាម លោក​ស្រី Nguyen Thi Kim Tien បានសាកសួរសុខ​ទុក្ខ លើក​ទឹក​ចិត្ត និង​កត់​សម្គាល់​កាយ​វិការ ដ៏ខ្ពង់ខ្ពស់នេះរបស់បណ្ដាអ្នកស្ម័គចិត្ត និង​អ្នកបរិច្ចាគ​ឈាម។

​ថ្លែងមតិនៅទីនេះ វេជ្ជបណ្ឌិត Ngo Manh Quan ប្រធានការិយាល័យចលនា និងរៀបចំការបរិច្ចាគ​ឈាម នៃ​មន្ទីរ​ពេទ្យ​ឈាម​វិទ្យា និងបរិច្ចាគឈាមមជ្ឈឹមបានអោយ​ដឹងថា៖

“​ចាប់ពីរសៀលថ្ងៃនេះ អ្នកជំងឺជាច្រើននឹងបានផ្តល់ឈាមពីបណ្ដាអង្គភាព​ឈាមនេះ។ យើងខ្ញុំ​សង្ឃឹម​ថា៖ បន្ទាប់​ពីពិ​ធីបុណ្យ​និទាឃរដូវពណ៌ផ្កាឈូកនេះ​ក្នុង​សប្ដាហ៍ខាងមុខ បណ្ដាឃ្លាំងឈាមនៅតំបន់​ហាណូយ នេះនឹង​បាន​បំពេញ​៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ