09/05/2017 10:08 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

នាយយប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Đặng Thị Ngọc Thịnh បានអញ្ជើញទៅដល់ទីក្រុង Ulan Bator ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១០ ឧសភា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចរបស់ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh សំដៅជំរុញទំនាក់ទំនងដៃគូមិត្តភាពជាប្រពៃណីដែលមានផលប្រយោជន៍ដូចគ្នាជាមួយម៉ុងហ្គោលី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បើកទូលាយទ្រង់ទ្រាយពាណិជ្ជកម្ម បងើ្កនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការងារ អប់រំ វប្បធម៍ ទេសចរណ៍ ជាដើម។

នាថ្ងៃទី៨ឧសភា នៅទីក្រុង Ulan Bator អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jargaltulgyn Erdenebat ជួបសម្តែងការគួរសមប្រធានាធិបតី ម៉ុង​ហ្គោ​លីលោក Tsakhiagiin Elbegdorj និងប្រធានរដ្ឋសភា ម៉ុងហ្គោលី Miyegombo Enkhbold។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jargaltulgyn Erdenebat ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ។ បញ្ចប់កិច្ចចរចារ ថ្នាក់ដឹកនាំទាំងពីររូបបានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ចំនួនប្រជាជននិងធានាសន្តិសុខសង្គម។

ក្នុងជំនួបជាមួយប្រធានាធិបតីម៉ុងហ្គោលី ភាគីទាំងពីរសុទ្ធតែមានបំណងថា អភិវឌ្ឍន៍ថែមទៀតទំនាក់ទំ​នង​សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។        ក្នុងជំនួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី ភាគីទាំងពីរមានបំណងជម្រុញ​ កិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីសម្រាប់ជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិ ការឲ្យមានការអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ