09/07/2015 10:19 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាពសំរាប់សាស្ត្រាចារ្យជាជនវៀតណាមនៅឯបរទេសចំនួន២នាក់


(រូបថត៖dantri.com.vn)

ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ ដោយមានទឹកចិត្តស្រឡាញរាប់អានកុមារនិងជក់ចិត្តចំពោះវិទ្យាសាស្ត្រ សាស្ត្រាចារ្យ​ Le Kim Ngoc និងសាស្ត្រា ចារ្យ Tran Thanh Van បានមានការរួមវិភាគទានសំរាប់បុព្វហេតុការ​ពារ​​​និង​ថែទាំកុមារក៏ដូចជាការអភិវឌ្ឍន៍នៃខឿនវិទ្យាសាស្ត្រអប់រំវៀតណាម។ កាលពីឆ្នាំ១៩៧០ សាស្ត្រាចារ្យ
ទាំង២រូបបានបង្កើតសមាគមន៍ជួយឧបត្ថម្ភកុមារវៀតណាមនៅបារាំង ព្រមទាំងបញ្ជូនអារម្មណ៍ជក់ចិត្តស្រាវជ្រាវវិទ្យាសាស្ត្រសំរាប់និស្សិត អ្នកវិទ្យាសាស្ត្រវៀតណាមវ័យក្មេងនានា រួមចំណែកក្នុងការបង្កើនចំណងមិត្តភាព វៀតណាម-បារាំងទៀតផង។ ទទួលស្គាល់រាល់ការរួមវិភាគទានទាំងនោះ នាព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនសាស្ត្រាចារ្យ Le Kim Ngoc និងសាស្ត្រាចារ្យ Tran Thanh Van។ នេះជារង្វាន់ថ្លៃថ្លាបំផុតចំពោះជនវៀតណាមមានសញ្ជាតិបរទេសដែលបានរួមវិភាគទានជាច្រើនសំរាប់ការអភិវឌ្ឍន៍របស់​វៀត​ណាមនិងពូនជ្រុំចំណងមិត្តភាពរវាងវៀតណាមជាមួយប្រទេសនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ