16/07/2016 10:15 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចនៅកូឡុំប៊ី


អនុប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចនៅកូឡុំប៊ី

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានដឹកនាំ​គណៈ​ប្រតិភូជាន់​ខ្ពស់​រដ្ឋវៀត​ណាម បំពេញ​ទស្សន​កិច្ច​ជាផ្លូវកា​រ​នៅ​កូឡុំប៊ី ចាប់ពីថ្ងៃ​ទី១៣​ដល់ថ្ងៃទី​១៦ខែកក្កដាឆ្នាំ២០១៦។ នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​ប្រធានា​ធិបតីកូឡុំ​ប៊ី លោក​ Juan Manuel Santos នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ភាគី​ទាំង​ពីរ​បាន​ឯកភាព​វាយ​តំលៃ​ទំនាក់​ទំ​នង រវាងភាគីទាំងពីរអភិវឌ្ឍន៍ខ្លាំង​លើគ្រប់វិស័យ៖ ទំនាក់ទំនងនយោបាយបន្តពង្រឹង និង​ពង្រីក ទំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​បានកើនឡើង​ជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ​បាន​ឯកភាព​ថា៖ នាពេល​​ខាងមុខ​នេះត្រូវ​ជំរុញ​ការអនុវត្ត​វិធាន​ការនានា ដើម្បីលើកកំពស់ការយល់​ដឹងគ្នាទៅវិញទៅមក បើក​ទូលាយ​​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​លើគ្រប់វិស័យ។

​នាថ្ងៃនេះដែរ អនុប្រធានរដ្ឋ​វៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏មាន​ជំនួប​សន្ទនា​ជាមួយ​អនុប្រធានា​ធិបតី​ លោក German Vargas Lleras ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ