01/08/2015 11:39 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុក្ខ លើកទឹកចិត្តប្រជាជននៅតំបន់មានទឹកជំនន់


លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan ប្រគល់ទឹកប្រាក់ឧបត្ថម្ភជូនតំណាងថ្នាក់ដឹកនាំខេត្ត Quang Ninh

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ អនុប្រធានរដ្ឋវៀតណាមលោកស្រី  Nguyen Thi Doan បានទៅកាន់ខេត្ត Quang Ninh ភាគខាងជើងវៀតណាមដើម្បីសាកសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារនានាដែលរងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់នៅទីក្រុង Ha Long និងប្រគល់ជូនប្រាក់ជួយឧបត្ថម្ភចំនួនមួយ ពាន់​លាន​ដុង (ស្មើរនឹង៥ម៉ឺនដុល្លាអាមេរិក)។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Quang Ninh លោកស្រី Nguyen Thi Doan បានលើកសរសើរនូវស្មារតីខិតខំប្រឹងប្រែងជំនះពុះពារលើផលប៉ះពាល់បន្ទាប់ពីគ្រោះធម្មជាតិរបស់ខេត្ត ព្រមទាំងស្នើរឲ្យរដ្ឋអំណាចរួមជាមួយប្រជាជនរួមដៃរួមកម្លាំងឆ្លងកាត់លើការលំបាកលំ​បិន​ទាំងនេះ។


“ខ្ញុំសូមផ្ញើរក្ដីរំលែកទុក្ខទៅដល់គ្រួសាររងគ្រោះទាំងឡាយ ជាពិសេសគឺគ្រួសារនានាដែលមានសមាជិកបាត់​បង់​ជីវិតនាបច្ចុប្បន្នយើងកំពុងជួយខេត្ត Quang Ninh ឲ្យទទួលបាន​នូវការជួយឧបត្ថម្ភដើម្បីស្ដារជីវភាពរស់​នៅ​និងផលិតកម្មឡើងវិញយ៉ាងឆាប់រហ័ស”។


ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារផ្សេងៗជាច្រើនក្រោមឱវាទមជ្ឈឹមនិងនៅតំបន់ផ្សេងៗទៀតបានទៅកាន់ខេត្ត Quang Ninh ជួយឧបត្ថម្ភយ៉ាងជាក់ស្ដែង ដើម្បីប្រជាជនជំនះពុះពារលើផលវិបាកដោយគ្រោះទឹកជំនន់បណ្ដាលឡើង។ គិតមកដល់ពេលនេះ ទឹកប្រាក់ឧបត្ថម្ភចំនួនជិត៥០ពាន់លានដុង (ស្មើរនឹង២,៥​លាន​ដុល្លារ​អាមេរិក) ត្រូវបានប្រគល់ជូនប្រជាជនខេត្ត Quang Ninh៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ