28/06/2015 09:32 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រុមប្រឹក្សាអាជីវករគ្រួសារ​វៀតណាម

នៅជំនួនសន្ទនា​ជាមួយគណៈប្រតិភូក្រុមប្រឹក្សា​អាជីវក​រគ្រួសារ​វៀត​ណាម នាថ្ងៃទី២៧ខែមិថុនា​ឆ្នាំ២០១៥ អនុ​ប្រ​ធាន​​រដ្ឋវៀត​ណាម លោកស្រី Nguyen Thi Doan បាន​ថ្លែង​ថា ក្រុម​ប្រឹក្សា​អាជីវករ​គ្រួសារ​វៀត​ណាម​ នឹង​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាថែម​ទៀត ​ប្រសិនជាអនុវត្តល្អនូវគោលដៅចំនួន៤ ដែល​បាន​ដាក់​ចេញ​នោះគឺ កសាង​គ្រួសារ​សុភ​មង្គល អង្គភាពអាជីវកម្មជោគជ័យ អនុវត្តល្អការទទួលខុស ត្រូវចំពោះសង្គម​និងជាក​ន្លែង​ជំរុញ​វឌ្ឍន​ភាព​របស់​អាជីវក​រ។ លោក​ស្រីក៏បានលើកសំណើរថា ទន្ទឹម​នឹងការធ្វើអាជីវកម្មល្អ សមាជិកនិមួយៗក្នុងគ្រួសារអាជីវករ ត្រូវមាន​មនសិការ​អំពី​ការកសាង ថែទាំគ្រួសារឲ្យសុភមង្គល លើកកំពស់ស្មារតី សាមគ្គីភាព ព្រមទាំង​ពង្រីក​ប្រពៃណី​អាជីវកម្ម និង​វប្បធម៌អាជីវករក្នុងគ្រួសារ​និមួយៗផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ