01/03/2018 10:21 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមទទួលជួបក្រុមតំណាងគំរូក្នុងការអភិវឌ្ឍបណ្ដាញពេទ្យឆ្មបនៅភូមិស្រុក

 
អនុប្រធានរដ្ឋលោកស្រី Đặng Thị Ngọc Thịnh ជូនអំណោយចំពោះបណ្ដាតំណាង (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ តំណាងគំរូក្នុងការអភិវឌ្ឍបណ្ដាញពេទ្យឆ្មបនៅតាមភូមិស្រុក​។ ​លោកស្រីអនុប្រធានរដ្ឋសង្កត់ធ្ងន់ថា វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតំលៃជាគំរូ ក្នុងការអនុវត្ត​គោល​ដៅកាត់បន្ថយអត្រាស្លាប់របស់អ្នកម្ដាយនិងទារក។ លទ្ធផលនេះមានការរួមវិភាគទានយ៉ាងសកម្មរបស់​ជួរ​ពេទ្យឆ្មបនៅតាមភូមិស្រុក។ នេះជា ស្ពានតភ្ជាប់រវាងមូលដ្ឋានសុខាភិបាលជាមួយប្រជាជន។ លោកស្រី Dang Thi Ngoc Thinh បានស្នើរឲ្យផ្នែកសុខាភិបាលត្រូវលើកកំពស់សមត្ថភាពប្រព័ន្ធសុខាភិបាល អភិវឌ្ឍន៍បណ្ដាញពេទ្យ​ឆ្មបនៅតាមបណ្ដាភូមិស្រុក នៅតំបន់ព្រៃភ្នំ តំបន់ ឆ្ងាយដាច់ស្រយាលនិងតំបន់ជនរួមជាតិជាជនជាតិ​ភាគ​តិច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ