28/11/2015 10:15 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី


អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី (VNP)

ទទួលសេចក្តី​អញ្ចើញរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan អនុ​ប្រធា​នាធិបតី​ប៊ុលហ្គារី លោក​ស្រី​ Margarita Popova អញ្ចើញ​មកបំពេញ​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់២៩ខែ​វិច្ឆិកាឆ្នាំ​២០១៥​។

នាថ្ងៃទី២៧​ខែវិច្ឆិកាឆ្នាំ២០១៥ នៅវិមានប្រធានរដ្ឋ​អនុប្រធាន​រដ្ឋលោកស្រី Nguyen Thi Doan បានជួប​សន្ទនា​ជាមួយ​អនុប្រធានាធិបតី លោកស្រី Margarita Popova។ នៅ​ជំនួបសន្ទនានេះ​អនុប្រធាន​រដ្ឋ Nguyen Thi Doan បាន​​អះអាង​ថា វៀតណាម​ជានិច្ចកាលគោរពពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តជាប្រពៃណី និងកិច្ច​សហប្រតិ​បត្តិ​ការ​លើ​ច្រើន​វិស័យ​ជាមួយប៊ុលហ្គារី។

​រីឯលោកស្រី Margarita Popova បានអះអាងថា ប៊ុលហ្គារីចង់អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី​សហ​ប្រតិបត្តិ​ការ លើច្រើនវិស័យជាមួយវៀត​ណាមឡើងកំពស់ថ្មី៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ