28/05/2016 09:21 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Nguyen Thi Ngoc Thinh ទទួល​ជួបជាមួយ​គណៈប្រតិភូ សមាគមសាមគ្គី​ស្រីលង្កា-វៀត​ណាម​

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោក​ស្រី Nguyen Thi Ngoc Thinh បាន​ទទួល​ជួបជាមួយ​គណៈប្រតិភូ​សមាគម សាមគ្គីស្រីលង្កា-​វៀតណាម ដឹកនាំដោយ ព្រះតេជ​គុណ Beddegama Samitha Thero សមា​ជិកគណៈ​ប្រតិបត្តិ នៃសមាគមសាមគ្គីស្រីលង្កា-វៀតណាម ដែល កំពុង​បំពេញ​​ទស្សនកិច្ចការងារ​នៅវៀតណាម។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Ngoc Thinh មានបំណង​ថា ភាគីទាំង​ពីរគប្បីសកម្ម​ ក្នុងការផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់​ជាន់​ថ្នាក់ ដោយ​សារ​ជោគ​ជ័យ​នៃដំណើរ​ទស្សន​កិច្ច​នេះនឹង​រួម ចំណែក​ជម្រុញ​និងបង្កើតបុព្វហេតុសម្រាប់ កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនាពេល​ខាង​មុខ​។

រីឯ​ខ្លួនវិញ ព្រះតេជគុណ Beddegama Samitha Thero មានបំណងថា​ភាគី ទាំងពីរ​គប្បី​បង្កើន​ថែម​ទៀត​ការ​ជួប​ប្រាស្រ័យ​ប្រជា​ជន និងជម្រុញ​កិច្ចសហ​ប្រ តិបត្តិការ​សេដ្ឋកិច្ច​ដើម្បីផល​ប្រយោជន៍​ សម្រាប់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ