13/03/2015 11:02 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan ចូលរួមសន្និសីទសកលស្តីពីការកាត់ បន្ថយហានិភ័យគ្រោះធម្មជាតិនៅជប៉ុន

លោកស្រី Nguyen Thi Doan ក្នុងជំនួបសន្ទនាជាមួយលោកអភិបាលរដ្ឋ Yangon (រូបថតៈTTXVN​)
នាយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានចាកចេញ​ពី​ទី​ក្រុង​ Yangon បញ្ចប់ដំណើរទស្សនកិច្ចប្រទេស ម៉ីយ៉ានម៉ាជាផ្លូវការ នឹងចាប់ផ្តើមដំណើរទស្សនកិច្ច​ទៅកាន់​ក្រុង​ Sendai របស់ ជប៉ុន ដើម្បីចូលរួម សន្និសីទសកលលើកទី៣ ស្តីពីការកាត់ បន្ថយហានិភ័យ​អំពីគ្រោះ​ធម្មជាតិ​។ មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចម៉ីយ៉ាន់ម៉ាជាផ្លូវការ នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥​នៅ​ទីក្រុង Yangon លោកស្រី Nguyen Thi Doan បានជួប​ សន្ទនាជាមួយអភិបាលតំបន់ លោក U Min Sue។ នៅ​ទីនេះ​ លោក U Min Sue បាន​វាយតម្លៃខ្ពស់ចំពោះបំណ្តាគំរោងការវិនិយោគរបស់វៀតណាមនៅទីក្រុង ​Yangon​ ព្រមទាំងព្រមព្រៀងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តា សកម្មភាពជួបប្រាស្រ័យ ផ្សព្វ​ផ្សាយ​ និងពន្លឿនពាណិជ្ជកម្មនៅ Yangon សំដៅ រួមចំណែកជាក់ស្តែងក្នុងការរំលឹកលើកទី៤០នៃទិវា​បង្កើត​ទំនាក់​ទំនងការទូតរវាង វៀតណាមជាមួយម៉ីយ៉ាន់ម៉ា (ថ្ងៃទី២៨ឧសភា១៩៧៥-ថ្ងៃទី២៨ឧសភា២០១៥)។

ក្នុងថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ បានអញ្ជើញទៅសំណេះសំណាល ជាមួយកម្មាភិបាលស្ថានទូត​វៀត​ណាម​ប្រចាំនៅម៉ីយ៉ាន់ម៉ា និងសហគមន៍ជន វៀតណាម ព្រមទាំងទស្សនគំរោងការមជ្ឈមណ្ឌលពាណិជ្ជកម្ម Hoang Anh Gia Lai នៅម៉ីរយ៉ាន់ម៉ាផងដែរ៕ 

 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ