21/10/2017 12:27 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ទៅបំពេញទស្សន​កិច្ចជាផ្លូវ​ការនៅ​ប្រទេស​ឡាតវី​


 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋឡាតវី លោក Raimond Vejonis 

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេស​ឡាតវី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែ​តុលា នាថ្ងៃទី១៩​ ខែតុលា ឆ្នាំ​២០១៧ អនុប្រធា​នរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញជួ​បសម្តែ​ង​ការ​គួរ​សមប្រធានាធិបតី​​សាធារណរដ្ឋ​ឡាតវី លោក​ Raimond Vejonis ។
 
​នៅក្នុង​ជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់​ ចំពោះរាល់ កា​របោះ​ជំហាន​យ៉ាង​សកម្ម​នៃទំនាក់​ទំនងមិត្តភាព​ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ កា​រលើ​គ្រប់​វិស័យ​រវាង​វៀត​ណាម​និង​ឡាតវី​នាពេល​កន្លង​ទៅ ជាពិសេសគឺកិច្ចសហប្រ​​​តិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​។ លោកស្រី​ក៏បានស្នើឲ្យប្រទេសទាំងពីរ ចុះហត្ថ​លេ ខា​យ៉ាងឆាប់​ៗ លើកិច្ចព្រ​មព្រៀងលើកលែងទិដ្ឋាការសម្រាប់​ជនកាន់លិខិតឆ្ល​ងដែន​ ការទូត រួមទាំង​លើកឡើង​នូវវិធានការសហប្រតិបត្តិ​ការ លើវិស័យនយោបាយ-ការទូត ពាណិ​ជ្ជកម្ម-វិនិយោគ ​អប់រំ-បណ្តុះបណ្តាល​ ការពារជាតិ-សន្តិសុ​ខ និង​កុងស៊ុល។
 
រីឯប្រធានាធិបតីឡាតវី លោ​ក Raimonds Vejonis បានអះអាងថា ឡា​តវីត្រៀ​ម ខ្លួនជាស្រេច​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ បង្កើ​នទំនាក់ទំនងជាមួយសហភាពអឺរ៉ុ​ប (EU) និង សម្តែងក្តីសោម​ស្សន៍រីក​រាយ​ចំពោះការ​ដែល​វៀត​ណាម​និង EU បានសម្រេចទាំងស្រុង នូវកិច្ចចរ​ចារ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ​រីវៀតណាម - EU (EVFTA) ​និងមាន​បំណង​ថា កិច្ចព្រមព្រៀងនេះនឹងបានចុះ​ហត្ថលេខាយ៉ាងឆាប់​ៗ សំដៅបង្កើតមូល​ដ្ឋាន សម្រាប់​កិច្ចសហប្រតិបត្តិការ នាពេលអនាគតរវាងវៀតណាមជាមួ​យ EU ដែលក្នុង នោះមានទាំងឡាតវីផ​ង។
 
​បន្ទាប់​ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញ​ជាកសិណសាក្សី​ ពិធីចុះ ហត្ថលេខាលើកិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាលសាធារណ​រដ្ឋសង្គមនិយមវៀតណាម ​ជាមួយរដ្ឋាភិបាលសាធារណ​រដ្ឋឡាវី ស្តីពី​ការឆៀស​វាង​ការ​ហូត​ពន្ធ​ពីរដង​និងរាំង ស្កាត់ការរត់ពន្ធ​ទៅ​លើបណ្តាប្រភេទពន្ធចំណូល​​ និងពិធីសារភ្ជាប់​ជាមួ​យ​​ដែរ​។
 
ក្នុងថ្ងៃដ​ដែល អនុប្រធានរដ្ឋ លោ​កស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅ ទស្ស​នាសាកល​វិទ្យាល័យ​ពហុ​បច្ចេក​ទេស Riga ជាមហាវិទ្យាល័យ​បច្ចេក​ទេស​យូរ​បំផុ​​តក្នុងតំបន់ Balti​c៕ ​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ