19/01/2017 10:05 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅខេត្ត Gia Lai


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់អាហារូបករណ៍សម្រាប់កុមារនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Gia Lai (រូបថតៈ Dư Toán – TTXVN)

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ អនុប្រធាន​រដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មីនិងជូនអំណោយ​តេត​ដល់វីរៈអ្នកម្តាយ Nguyen Thi Muoi អាយុ៩០ឆ្នាំ​នៅឃុំ Ia Kring ទីក្រុង Pleiku។ លោក​ស្រីក៏​ បាន​អញ្ជើញទៅសាកសួរសុខទុក្ខប្អូនៗ កុមារកំព្រាពិការ នៅ​មជ្ឈមណ្ឌល​គាំពារ​សង្គមខេត្ត Gia Lai និងភូមិកុមារ SOS ទៀតផង។ នៅទីនេះ លោកស្រី Dang Thi ​Ngoc Thinh បានប្រគល់ប្រាក់​ចំនួន៤០លានដុង​សម្រាប់កុមារ​កំព្រា​ទទួល​បុណ្យ​តេតប្រពៃណី​និង​អាហារូបករណ៍​ចំនួន១០០ ចំណែក​របស់​មូលនីធិ​គាំពា​រកុមារ​វៀត​ណាម សម្រាប់​ក្មួយៗ ដែល​មាន​ស្នាដៃ​ល្អក្នុង​ការសិក្សា​រៀន​សូត្រ​។ ក៏នារសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅ​សាកសួរសុខទុក និងជូនពរបុណ្យតេតប្រពៃណី ចំពោះជនរួមជាតិឃុំវីរៈភាព Ia Phi ស្រុក Chư Păh ខេត្ត​ Gia Lai ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ