25/03/2018 11:14 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទៅសាកសួរសុខទុក្ខជនរងគ្រោះ នៅអគារខុនដូ Carina

 លោកស្រី Dang Thi Ngoc Thinh សាកសួរសុខទុក្ខសាច់ញ្ញាតិរបស់ជនរងគ្រោះ

នារសៀលថ្ងៃទី២៣ ខែមីនា​ ឆ្នាំ​២០១៨ អនុប្រធានរដ្ឋ​វៀតណាមលោកស្រី ​Dang Thi Ngoc Thinh បាន​ទៅសាក​សួរ​សុខ​ទុក្ខ​ និងលើកទឹក​ចិត្ត​បណ្ដា​ក្រុម​គ្រួ​សា​រ​ដែល​​មានអ្នក​ស្លាប់ ក្នុងក​រណីអគ្គីភ័យនៅអគារខុនដូ C​arina Plaza ទីក្រុង​ហូជីមិញ​។ លោកស្រី Dang Thi Ngoc Thinh បាន​ស្នើ​ឲ្យស្ថាប័ន​មាន​សមត្ថកិច្ច​បន្តព្យា​បាល យ៉ាងឆាប់​រហ័ស​ចំពោះ​ករ​ណី​ត្រូវរងរបួស​ ជួយ​ឧបត្ថម្ភ​រៀប​ចំបុណ្យស​ពចំពោះ អ្នកស្លាប់ ហើយយកចិត្តទុ​កដាក់ ថែទាំប្រជា​ពលរដ្ឋ​នៅ​សេសសល់​ក្នុងអគារ ខុនដូនេះ សំ​ដៅបន្ធូរ​ស្រាល​ការខូច​ខាត​ខាង​ស្មា​រតីនិងសម្ភារៈរបស់ពួកគេ៕​
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ