17/02/2017 10:06 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបុណ្យចុះស្រែនៅខេត្ត Nam Dinh


អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh វាយស្គបើកពិធីបុណ្យចុះស្រែ(រូបថតៈ vov)

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឃំ Giao Tien ស្រុក Giao Thuy ខេត្ត Nam Dinh អនុប្រធានរដ្ឋ លោក​ស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ចូលរួម​ក្នុង “ពិធី បុណ្យ​ចុះស្រែ-​កសាងជនបទ​ថ្មី”។​ពីធីបុណ្យនេះ​បាន​រៀប​ចំ​ឡើង​ សំដៅបង្កើត​បរិយា​កាសសប្បាយរីករាយ និងលើកទឹកចិត្តប្រជាកសិករ​ប្រជាជន​គ្រប់​ស្រទាប់​ជម្រុញ​​​ខ្លាំង ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ទន្ទឹម​ជាមួយ​គ្នា​នោះ ពង្រឹងនិងពង្រីកនូវ​អត្តសញ្ញាណ​វប្បធម៌របស់ជាតិ។ នៅទីនេះ លោកស្រី Pham Thi Dung ប្រធានសមា​គមក​សិករឃុំ Giao Tien ស្រុក Giao Thuy បានឲ្យដឹងថា៖      
 
“នេះជាកិត្តយសម្រាប់តំបន់និងរូបខ្ញុំផ្ទាល់។ នៅឃុំ Giao Tien នេះមានចំនួន​គ្រួសារ​៧៥% ប្រកប​ការងារ​ផលិត​កម្ម​​កសិកម្ម។​ទិវាបុណ្យ​នេះត្រូវបាន​រំពឹង​ទុក​ថា​រដូវកាលខាងមុខ នឹងទទួលអំណោយផល។ ទិវា​បុណ្យ​ក៏ជួយ​​បង្កើត​​ក​ម្លាំង​​ចលករ​ សម្រាប់​ប្រជាកសិករចុះស្រែនា​ដើមឆ្នាំថ្មី​ ជាពិសេស​ពង្រីករបរ​ប្រពៃណី​ដាំស្រូវ​ទឹក​របស់​តំបន់​ផងដែរ”។
 
ក្នុងឱកាសនេះដែរ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយ​៥០​ចំណែក ​សម្រាប់​សិស្សក្រីក្រ​តែ​ឧស្សាព្យាយាម​​រៀន​សូត្រ​ពូ​កែក្នុង​តំបន់៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ