16/03/2015 09:53 GMT+7 Email Print Like 0

អនុបន្តលាតត្រដាងវត្តចលនា៖ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី​ប្រគល់​រង្វាន់៖ ផលិតផល​សេវា​កម្ម​ពាណិជ្ជ​សញ្ញាវៀតណាមឆ្នើម ជួយជ្រោមជ្រែងចលនា​ជនវៀតណាមផ្តល់អាទិភាព​ប្រើប្រាស់​ទំនិញ​វៀត​ណាម​ ឆ្នាំ​ ២០១៤-លើកទី១។​ ថ្លែង​មតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈ​កម្មា​ធិ​ការមជ្ឈឹម រណ​សិរ្យ​​មាតុភូមិវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអំពី​ចលនា៖ជនវៀតណាមផ្តល់​អាទិ​ភាពប្រើ​ប្រាស់​ទំ​​និញវៀតណាម​បាន​សង្កត់​ធ្ងន់ថា៖ ក្រោយរយៈពេល៥ឆ្នាំ​លាតត្រដាងអនុវត្ត ចលនា៖ជនវៀតណាមផ្តល់​អាទិភាព​ប្រើប្រាស់ទំនិញវៀត​ណាម​បានរួមវិភាគទានយ៉ាងសកម្មក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់​ប្រទេស​ជាតិ​ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍​បានប្រព្រ័ន្ធ​ប្រើប្រាស់ទំនិញនិងជួយអ្នកប្រើប្រាស់ទុកចិត្ត ​យកចិត្តទុក​ដាក់​ចំពោះទំនិញវៀតណាមមានគុណភាពខ្ពស់។

លោក Nguyen Thien Nhan ក៏បានស្នើដែរថា៖ ​នា​ពេលខាងមុខនេះ គ្រប់ក្រសួង ស្ថាប័នមជ្ឈឹម រដ្ឋអំណាច​តំបន់ ​ត្រូវ​បន្តលាតត្រ​ដាងអនុវត្តយ៉ាងខ្លាំងក្លាចលនានេះ ប្រមូលផ្តុំអនុវត្តគំរោងផែន​ការអភិវឌ្ឍន៍​ទីផ្សារ​ក្នុង​ប្រទេស​ ដោយផ្សាភ្ជាប់ជាមួយចលនាជនវៀតណាមផ្តល់​អាទិភាពប្រើប្រាស់ទំនិញវៀតណាម នេះដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ