10/12/2021 12:42 GMT+7 Email Print Like 0

អនុតំបន់មេគង្គសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការបំពុលផ្សែងអ័ព្ទឆ្លងដែន

បណ្ដា រដ្ឋមន្ត្រីបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន ក្នុងការបង្កើនសមត្ថភាពបច្ចេកទេសឃ្លាំមើល វាយតម្លៃ និងការព្រមានជាមុនអំពីអាកាសធាតុ និងផ្សែងអ័ព្ទនៅក្នុងតំបន់ ក៏ដូចជាការព្យាករណ៍អាកាសធាតុ។
 

កិច្ចប្រជុំលើកទី ១០ អនុគណៈកម្មការដឹកនាំថ្នាក់រដ្ឋមន្ត្រីស្ដីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន ក្នុងអនុតំបន់មេគង្គ (MSC)


កិច្ចប្រជុំលើកទី ១០ អនុគណៈកម្មការដឹកនាំថ្នាក់រដ្ឋមន្ត្រីស្ដីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន ក្នុងអនុតំបន់មេគង្គ (MSC) បានប្រព្រឹត្តិទៅនាថ្ងៃទី ៨ ខែធ្នូ តាមទម្រង់អនឡាញ ដោយមានការចូលរួមរបស់ប្រទេសម្ចាស់ផ្ទះ មីយ៉ាន់ម៉ា និងបណ្ដាប្រទេសដូចជា ឡាវ  ថៃ កម្ពុជា វៀតណាម និងអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi ។

នៅក្នុងសន្និសីទនេះ បណ្ដា រដ្ឋមន្ត្រីបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន ក្នុងការបង្កើនសមត្ថភាពបច្ចេកទេសឃ្លាំមើល វាយតម្លៃ និងការព្រមានជាមុនអំពីអាកាសធាតុ និងផ្សែងអ័ព្ទនៅក្នុងតំបន់ ក៏ដូចជាការព្យាករណ៍អាកាសធាតុ។ អង្គប្រជុំបានអះអាងសារជាថ្មីពីការសន្យានៅក្នុងកិច្ចប្រជុំលើកទី ១៦  នៃកិច្ចប្រជុំនៃបណ្ដាភាគីចូលរួមកិច្ចព្រមព្រៀងអាស៊ាន ស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន (COP-16)។ បណ្ដារដ្ឋមន្ត្រីបានឯកភាពគ្នានឹងបង្កើនផែនការធ្វើសកម្មភាពជាតិ និងបង្កើនការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យាឃ្លាំមើលត្យអគ្គីភ័យ។ អង្គប្រជុំក៏បានឯកភាពគ្នាធានាការអនុវត្ត យ៉ាងពេញលេញនូវនីតិវិធីប្រតិបត្តិការស្តង់ដារអាស៊ាន (SOP) ស្ដីពីការឃ្លាំមើល ការវាយតម្លៃ និងការឆ្លើយតបក្នុងគ្រាអាសន្នរួម ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ