16/05/2017 10:50 GMT+7 Email Print Like 0

អនាគតរបស់តំបន់ APEC ជាអនាគតរបស់វៀតណាម


  អនាគតរបស់តំបន់ APEC ជាអនាគតរបស់វៀតណាម

ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​សង្កត់​ធ្ងន់​ដូច្នេះ ​នៅ​ក្នុង​បទ​ថ្លែងមតិ នៅពិធីបើក សន្និសីទពេញអង្គ លើកទី២៤ ក្រុមប្រឹក្សា សហប្រតិបត្តិការពាណិជ្ជកម្ម APEC ដែល​បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៧​នៅទីក្រុង​ហាណូយ​។​ នេះ​ជាកិច្ច​ប្រជុំ​សំខាន់​ ក្នុង​ក្រប​ខ័ណ្ឌ​សកម្មភាពសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
 
តាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ​ថា៖ក្រុម​ប្រឹក្សាសហ​ប្រតិ​បត្តិកា​​រពាណិជ្ជកម្ម APECដើរតួនា​ទីជាយន្ត​ការមួយ​ ក្តាប់ជាប់​បំណង​ប្រាថ្នានិង​បញ្ញា​របស់​សហគ្រាស​​រដ្ឋាភិបាល​ និងមជ្ឈដ្ឋានអ្នកប្រាជ្ញ ដើម្បីដោះស្រាយការលំបាកសាកល្បងសំខាន់នានាដែលអាស៊ី-ប៉ាស៊ីហ្វីក​កំពុង​ប្រឈម​មុខ។

​នៅសន្និសីទ​លើកនេះ តំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកចំនួន២១ បាន​ពិភាក្សា​អំពីខ្លឹម​សារសំខាន់ៗ​ និង​ដំណោះ​ស្រាយ​​ចំពោះបញ្ហា”​​ ទិសដៅអភិវឌ្ឍន៍​របស់អាស៊ី-ប៉ាស៊ីហ្វីក​ ក្នុងប៉ុន្មានទសវត្សរ៍​​ខាង​មុខ កសាងអាស៊ី-ប៉ាស៊ី​ហ្វីកមួ​យ​ប្រកប​ដោយភាពស្និទ្ធស្នាល​ ជាកម្លាំង​ចលករតភ្ជាប់​ខឿន​សេដ្ឋកិច្ច​សកល។”​ ថ្លែងមតិនៅទី​នេះ​ ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
 
 “ ដោយមាន​ទីតាំងភូមិសាស្ត្រជាកណ្ដាលនៅអាស៊ី-ប៉ាស៊ីហ្វីក វៀតណាម​បានជំរុញខ្លាំងការ​ផ្លាស់ប្តូរថ្មីដោយ​ឥតឈប់ឈរ​ ធ្វើសមាហរណកម្ម​អន្តរជាតិ​ស៊ីជំរៅ ​ទូលំទូលាយ​ និងសកម្ម​អនុវត្ត​គោល​នយោបាយ​កិច្ចការ​បរទេសពហុ​ទិស។ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ​ជានិច្ចកាល​ដើរតួនាទី​សំខាន់​ ក្នុងគោល​នយោបាយ​កិច្ចការ​បរទេស​ របស់​វៀត​ណាម។ អនាគតរបស់តំបន់ជាអនាគតរបស់វៀតណាម។”
 
នៅខាងក្រៅ​សន្និសីទ​ លោក Vo Tri Thanh ប្រធានគណៈ​កម្មាធិការ​ជាតិវៀត​ណាម​ ស្ដីអំពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វីក​ (VNCPEC) បានអះអាងថា៖ APEC ឆ្នាំនេះបាន​ប្រព្រឹត្តទៅ​ក្នុង​សភាពការណ៍​ស្មុគស្មាញ​ ច្របូក​ច្របល់។ ជាខឿនសេដ្ឋកិច្ចបើកទូលាយ និង​សកម្ម ដូច្នេះ  វៀតណាម​ដើរតួនាទី​ដ៏សែន​សំខាន់​ ក្នុង​ដំណើការ​​តភ្ជាប់ ធ្វើស​មាហរណកម្ម ក្នុងតំបន់អាស៊ី​-ប៉ាស៊ីហ្វីក។ 

​“ ដោយមានកំរិតធ្វើសមាហរណកម្មដ៏ទូលំទូលាយនិងស៊ីជំរៅ វៀតណាមិនគ្រាន់តែរួមវិភាគ​ទាន អំពីការ​អភិវឌ្ឍន៍​​ ធ្វើសមាហរណកម្ម​ ពាណិជ្ជកម្ម វិនិយោគរបស់តំបន់ APEC នៅជាតំបន់មួយ​ដើម្បីវៀត​ណាម​នាំ​ចេញ​​​ការ​ផ្តើម​​គំនិតថ្មី ​សំដៅដោះស្រាយ​ឧបសគ្គ ដែល​វៀតណាម​កំពុង​ប្រឈម​មុខ ដូចជា៖​ នគរភាវូបនីយកម្ម​ បដិវត្តន៍​ឧស្សាហកម្មលើកទី៤ និង​បំរ៉ែបំ​រួលអាកាស​ធាតុ។​ ប្រការទាំង​នោះ សុទ្ធតែ​ជះឥទ្ធិពល​ផ្ទាល់ដល់​ពាណិជ្ជ​កម្ម​ វិនិយោគ​ និងការអភិវឌ្ឍន៍ ជួយអោយវៀតណាមកែទម្រង់ដោយខ្លួនឯង។”

​នៅសន្និសីទ អ​ង្គសន្និសីទ​បាននាំចេញ​ដំណោះស្រាយ​សំរាប់បញ្ហា​ប្រឈមជា​ច្រើន ​ក្នុងរយៈ​ពេលខ្លីនិង​យូរអង្វែង​ ដូចជា៖​ទិន្នផលយឺតយាវស្ថានភាពអសមភាពបានកើនឡើង…លៗ៕

 

តាម VOV5 - ​វិទ្យុសំឡេង​​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ