12/08/2016 10:17 GMT+7 Email Print Like 0

អត្តសញ្ញាណវប្បធម៌វៀតណាមនៅប្រទេសថៃ


ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Vu Duc Dam និងសមភាគីថៃ លោក Thanasak Patimaprakorn អញ្ជើញទស្សនាការតាំងពិព័រ "ព័ណ៌វៀតណាម" (រូបថតៈ VGP/Đình Nam)
ពិធីបើក “ទិវាវប្បធម៌វៀតណាមនៅថៃ”  បានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីបាងកក ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Vu Duc Dam និងសមភាគីថៃ លោក Thanasak Patimaprakorn ។ នេះជាព្រឹត្តិការណ៍ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមរួមសហការជាមួយក្រសួងវប្បធម៌​ថៃរៀបចំឡើងសំដៅរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦​ ដោយមានសកម្មភាពវប្បធម៌ជាច្រើនរួមទាំងមានការសម្តែងសិល្បៈ។ កម្មវិធីសម្តែងសិល្បៈរបស់សិល្បៈករសិល្បៈការិនីវៀតណាមក្នុងពិធីបើកជាឱកាសសម្រាប់ទស្សនិកជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ យល់ច្បាស់អំពីទឹកដី មនុស្សនិងវប្បធម៌សម្បូរបែបក៏ដូចជាជីវភាពរស់នៅរបស់ ប្រជាជនទូទាំងប្រទេសវៀតណាម។

“ទិវាវប្បធម៌វៀតណាមនៅថៃ” មិនត្រឹមតែជាឱកាសបង្កើនការជួបប្រាស្រ័យ វប្បធម៌ សិល្បៈ ប៉ុណ្ណោះទេ ថែមទាំងគូសសញ្ញាការបោះជំហានថ្មីនៃទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 
បណ្តាព័ត៌មានបានផ្សាយ