09/02/2017 09:38 GMT+7 Email Print Like 0

អតីតអគ្គលេខាបក្សTruong Chinh អ្នកទ្រឹស្តីឆ្នើមអ្នកដឹកនាំឈ្លាសវៃនិងជាបុគ្គលិកលក្ខណៈអស្ចារ្យមួយរូប


ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងពិធី

ក្នុងឱកាសរំលឹកខួបលើកទី១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស លោក Truong Chinh (ថ្ងៃទី៩កុម្ភៈ) នោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានបទសរសេរមួយចុះផ្សាយលើទំព័រទី ១ នៃកាសែត Quan doi Nhan dan (កងទ័ពប្រជាជន) ក្រោមចំណងជើងថា“អតីតអគ្គលេខាបក្ស Truong Chinh អ្នកទ្រឹស្តីឆ្នើម អ្នកដឹកនាំឈ្លាសវៃនិងជាបុគ្គលិក លក្ខណៈអស្ចារ្យមួយរបស់បដិវត្តន៍វៀតណាម”។ លោក Tran Dai Quang បានគូសបញ្ជាក់ថា អតីតអគ្គលេខាបក្ស លោក Truong Chinh ជាសិស្សឆ្នើមនិងជាឧបការីជំនិតរបស់លោកប្រធានហូជីមិញនិងជាបញ្ញាវ័ន្តដ៏ធំធេងរបស់បដិវត្តន៍វៀតណាម ដែលលះបង់អស់មួយជីវិត ដើម្បីបុព្វ
ហេតុតស៊ូរំដោះនិងឯកភាពប្រទេសជាតិ។​លោក Tran Dai Quang បានសង្កត់ធ្ងន់​ថា ពិធីរំលឹកខួបលើក​ទី​១១០​ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស លោក Truong Chinh ជាឱកាសដើម្បីរំលឹកឡើងវិញនិងសម្តែងនូវការដឹងគុណចំពោះរាល់ការរួម​ចំណែកដ៏ឧត្តុងឧត្តមរបស់លោកចំពោះបដិវត្តន៍វៀតណាមងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ