20/01/2015 11:01 GMT+7 Email Print Like 0

អតីតប្រធានរដ្ឋលោក Nguyen Minh Triet អញ្ជើញទៅទស្សនាខេត្ត Soc Trang


លោក Nguyen Minh Triet បានអញ្ជើញទៅជូនអំណោយសម្រាប់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិនៅខេត្ត Soc Trang

នាថ្ងៃទី១៨ខែមករាឆ្នាំ២០១៥ អតីតប្រធានរដ្ឋវៀតណាមលោក Nguyen Minh Triet អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​​ការ​ងារនៅខេត្ត Soc Trang ភាគ​ខាង​ត្បូង​វៀត​ណាម។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Nguyen​ Minh​Triet ​មានបំណងថាខេត្ត Soc Trang នឹងបន្តពង្រីកសក្តានុភាព ប្រៀប​ខ្លាំង​និង​ប្រភព​ធន​ធាន​​​មនុស្ស​ដែល​មាន​ស្រាប់​របស់​តំបន់ តាមរយៈបណ្តាការវិនិយោគជួយឧបត្ថម្ភពី កម្ម​វិធី​គំរោង​ការណ៍​របស់​តំបន់​។ លោក Nguyen Minh Triet មាន​ប្រសាសន៍ថា៖

“ជីវភាពរស់នៅរបស់ប្រជាជនបានកែលំអ។ បក្សនិងរដ្ឋវៀតណាម យកចិត្តទុកដាក់ ដល់​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ដោយហេតុនេះ ទោះ​បីជា​ក្រក៏​ដោយ​ ប៉ុន្តែ​កូនចៅយើងនៅមានបាយ មាន​សំលៀក​បំពាក​គ្រប់​គ្រាន់​និង​បាន​ទៅ​សាលា​រៀន។ ជាពិសេស ជន​រួម​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​ធូធារ​ជាង​នឹង​មាន​ការ​សាមគ្គី​ភាព”។

លោក Nguyen Minh Triet បានអញ្ជើញទៅ ជូនអំណោយសម្រាប់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ និង​ទស្ស​នា​​​អង្គ​ភាព​អាជីវកម្មមួយចំនួនក្នុងខេត្ត​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ