28/09/2019 15:14 GMT+7 Email Print Like 0

អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផ្ដល់មតិឲ្យសេចក្ដីព្រៀង នៃ​របាយការណ៍​នយោបាយ និងសេចក្ដីព្រៀងនៃរបាយការរយៈពេល ១០ ឆ្នាំ​ អនុវត្តន៍កម្មវិធីនោយបាយ ឆ្នាំ​២០១១

អគ្គលេខាបក្ខ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានអនុគណកម្មការទទួលបន្ទុកឯកសារ និងលោក Tran Quoc Vuong  សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា និងជាអនុប្រធានផ្នែកអចិន្ត្រៃយ៍នៃ អនុគណកម្មការទទួលបន្ទុកឯកសារបានធ្វើជាអធីបតីក្នុងកិច្ចប្រជុំនេះ។
 

អគ្គលេខាបក្ខ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (ស្ដាំ) (រូបថត៖ TTXVN)

ដើម្បីបន្តបំពេញបន្ថែម និងសុក្រឹតរាល់សេចក្ដីព្រៀងនៃឯកសារ ដើម្បីដាក់ជូនមហាសន្និបាតិលើកទី ១៣ របស់បក្សនោះ នាថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ អនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតលើកទី ១៣ របស់បក្សបានរៀបចំកិច្ចប្រជុំយកមតិរបស់បណ្ដាអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋចំពោះសេចក្ដីព្រៀងនៃរបាយការណ៍នយោបាយ និងសេចក្ដីព្រៀងនៃរបាយការរយៈពេល ១០ ឆ្នាំ អនុវត្តន៍កម្មវិធីនោយបាយ ឆ្នាំ២០១១។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ខ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបានថ្លែងអំណរគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយស្នើឲ្យបណ្ដាអតីតថ្នាក់ដឹកនាំបក្ស និង ដែលមានបទពិសោធន៍ បញ្ញា ដ៏សម្បូបែបរបស់ខ្លួន ផ្ដល់មតិចំពោះសេចក្ដីព្រៀងនៃឯកសារទាំងពីរនេះ ប៉ន្តែផ្តោតសំខាន់លើការផ្ដល់មតិអំពីបណ្ដាបញ្ហាធំៗក្នុងសេចក្ដីព្រៀង នៃរបាយការន៍នយោបាយ។

នៅក្នុងកិច្ចប្រជុំនេះ មតិជាច្រើនបានចាត់ទុកថាសេចក្ដីព្រៀងនៃឯកសារទាំងពីរនេះត្រូវបានត្រៀមរៀបចំយ៉ាងម៉ត់ចត់ ល្អិតល្អន់ ហើយមានចំណុចថ្មីៗជាច្រើន។ ទន្ទឹមនឹងនេះមតិជាច្រើនក៏បានរួមចំណែកយ៉ាងជ្រាលជ្រៅទៅក្នុងសេចក្ដីព្រៀងទាំងនេះ ដើម្បីដាក់ជូនមហាសន្និបាតលើកតី ១៣ របស់បក្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ