29/03/2015 12:43 GMT+7 Email Print Like 0

អតីតកម្មាភិបាលខ្មែរក្រហមមួយនាក់ទៀតត្រូវបានជំនុំជំរះដោយបទប្រឆាំងមនុស្សជាតិ

អតីតកម្មាភិបាលខ្មែរក្រហមមួយនាក់ទៀតត្រូវបានជំនុំជំរះដោយបទប្រឆាំងមនុស្សជាតិ (Image: VNA)

នាថ្ងៃទី​២៧ខែមិនាឆ្នាំ២០១៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា (ECCC) បាន​ចោទ​ប្រកាន់​អតីត​សមា​ជិក​ខ្មែរ​ក្រហមមួយ​នាក់ទៀត​ ដោយបទ​ឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ។ ជនជាប់ចោទ អោ អាន (ឬហៅថា៖ តា អាន) មានអាយុ ៧៩ ឆ្នាំ ត្រូវ បាន​ចោទប្រកាន់​ដោយបទឧក្រិដ្ឋ​ដែលក្នុងនោះ​មានបំផ្លិច​បំផ្លាញ​ធ្វើទុក្ខ​បុក​ម្នេញ​ ​ដោយមូលហេតុនយោបាយនិងសាសនា រួមជាមួយអំពើអមនុស្សធម៌ផ្សេងទៀតនៅ​មន្ទីរ​ឃុំឃាំង​ក្រោម​របប​​ខ្មែរ​ក្រហម។ តា អានមិន ត្រូវ​បានចាប់​ខ្លួន​ទេ ប៉ុន្តែ​គាត់ត្រូវបង្ហាញខ្លួន​នៅតុលាការនៅខេត្ត​បាត់ដំបង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ