01/10/2018 09:28 GMT+7 Email Print Like 0

អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Mu Cang Chai

ដោយអនុវត្តន៍កម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតមុននឹងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមវៀតណាម ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌល Yen Bai បានជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតនៅស្រុក Mu Cang Chai។
 

 លោក Tran Quoc Vuong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតជាជនជាតិភាគតិចនៅស្រុក Mu Cang Chai

នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Yen Bai និងស្រុក Mu Cang Chai យកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រ កាត់បន្ថយអត្រាគ្រួសារក្រីក្រ។ លោកក៏សំណូមពរឲ្យអាជ្ញាធរតំបន់ត្រូវធ្វើឲ្យបានល្អថែមទៀតនូវការងារសុខុមាលភាពសង្គម និងកសាងជនបទថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ